សម្ដេចតេជោ ហ៊ុន សែន៖ បើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍន៍
នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានតម្លៃខ្លាំងណាស់ដែលត្រូវតែការពារឱ្យបាន បើសិនជាការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍន៍ឱ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរកបាននូវសន្តិភាពរបស់កម្ពុជាក្រោមនយោបាយឈ្នះឈ្នះ គឺមិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូចកម្ពុជានោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកដែលមានសមត្ថភាពក្នុងការរកសន្តិភាព និងថែរក្សាការពារសន្តិភាព គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់៕