Close

កម្ពុជា ព្រួយបារម្ភងចំពោះសេចក្តីរាយការណ៍ថ្មីៗ នេះរបស់ថៃ ហាក់បង្ហាញថាពលរដ្ឋខ្មែរ កំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា ព្រួយបារម្ភងចំពោះសេចក្តីរាយការណ៍ថ្មីៗ នេះរបស់ថៃ ហាក់បង្ហាញថាពលរដ្ឋខ្មែរ កំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧ កម្ពុជា ព្រួយបារម្ភងចំពោះសេចក្តីរាយការណ៍ថ្មីៗ នេះរបស់ថៃ ហាក់បង្ហាញថាពលរដ្ឋខ្មែរ កំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន ១៧

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ និងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត ព្រមទាំងកាសែត The Nation Thailand ដែលហាក់ដូចបង្ហាញថា ប្រជាពលរដ្ឋខ្មែរ កំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧ ស្ថិតនៅតំបន់ពីខេត្តពោធិ៍សាត់ ដល់ខេត្តកោះកុងរួមទាំងតំពន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលស្ថិតទល់មុខនឹងស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ។

ជារឿងសំខាន់ដែលត្រូវទទួលស្គាល់ការពិត ថា ខណៈពេលដែលប្រទេសទាំងពីរមិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួន នៃព្រំដែនរួមគ្នា ប្រជាជនទាំងសងខាង បានរស់នៅ និងបង្កបង្កើនផលអស់ជាច្រើនទស្សវត្សរ៍ មកហើយ នៅលើដីក្នុងតំបន់ដែលមិនទាន់បានកំណត់ព្រំដែន។ ការណ៍នេះ បានបង្កឱ្យមានជម្លោះ ឬការខ្វែងគំនិគ្នា ដែលភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាព តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ និងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅគណៈកម្មាការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោគ (JBC) ដើម្បីដោះស្រាយស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០០ (MOU 2000)។

សូមអានសេចក្តីថ្លែងការណ៍លម្អិតរបស់ក្រសួងការបរទេស និងសហប្រជាជាតិ នៅខាងក្រោម៖

កម្ពុជាព្រួយបារម្ភងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះរបស់ថៃ ហាក់បង្ហាញថាពលរដ្ឋខ្មែរ កំពុងតែ «ឈ្លានពាន» ទឹកដីថៃ នៅទីតាំងចំនួន១៧

អត្ថបទទាក់ទង