Close

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា

ទីក្រុងណាហ្គូយ៉ា៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្ថែម ។

ការស្នើនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ និងទទួលមតិសំណូមពរនានាពីក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. តំណាងដោយលោក TOMOJI ABEនៅក្នុងទីក្រុងណាហ្គូយ៉ា។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា

ក្នុងឱកាសជំនួបនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរវាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ ក្រុមហ៊ុនរហូតមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជាក្នុងចំនួនគួរឱ្យកត់សំគាល់ កន្លងមក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្ទី ក៏បានគូសបញ្ជាកថាសំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការណ៍របស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមពីលើចំនួនដែលទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣.០០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥ នេះ៕


រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុនមកទស្សនាកម្ពុជា