Close

អូស្ត្រាលីជួយជំរុញឧស្សាហកម្មទឹកដោះគោនៅកម្ពុជា តាមរយៈគាំទ្រកសិដ្ឋានគិរីសួគ៌

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 9:41 am ព័ត៌មានជាតិ
អូស្ត្រាលីជួយជំរុញឧស្សាហកម្មទឹកដោះគោនៅកម្ពុជា តាមរយៈគាំទ្រកសិដ្ឋានគិរីសួគ៌ អូស្ត្រាលីជួយជំរុញឧស្សាហកម្មទឹកដោះគោនៅកម្ពុជា តាមរយៈគាំទ្រកសិដ្ឋានគិរីសួគ៌

ខេត្តតាកែវ៖ ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានជួយជំរុញឧស្សាហកម្មទឹកដោះគោក្នុងស្រុកដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការនាំចូលគោពូជពិសេស Holstein ចំនួន ៥៥០ ក្បាល និងផ្តល់ជំនួយបច្ចេកទេសដល់កសិដ្ឋានគិរីសួគ៌។

កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអញ្ជើញចុះទៅទស្សនាកសិដ្ឋានគិរីសួគ៌ក្នុងខេត្តតាកែវ ដែលបច្ចុប្បន្នផលិតទឹកដោះគោស្រស់ប្រមាណ ១២,០០០ លីត្រជារៀងរាល់ថ្ងៃ។ កសិដ្ឋាននេះបានចាប់ផ្តើមដំណើរការផលិតទឹកដោះគោក្នុងស្រុកខ្នាតធំដំបូងគេរបស់កម្ពុជា កាលពីឆ្នាំ២០២០ ជាមួយនឹងការមកដល់នៃសត្វគោ Holstein ទាំងនោះ។

អូស្ត្រាលីជួយជំរុញឧស្សាហកម្មទឹកដោះគោនៅកម្ពុជា តាមរយៈគាំទ្រកសិដ្ឋានគិរីសួគ៌

ជាមួយគ្នានេះ ជំនួយរបស់អូស្ត្រាលីក៏បានជួយឱ្យកសិដ្ឋានគិរីសួគ៌ធ្វើឱ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព រហូតទទួលបានវិញ្ញាបនប័ត្រ FSSC 22000 ដែលជាស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ បច្ចុប្បន្ន ផលិតផលទឹកដោះគោស្រស់របស់គិរីសួគ៌មានវត្តមានយ៉ាងទូលំទូលាយនៅតាមផ្សារទំនើបនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើង។

ការគាំទ្រនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់អូស្ត្រាលីក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ពង្រឹងប្រព័ន្ធស្បៀងអាហារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។

អូស្ត្រាលីជួយជំរុញឧស្សាហកម្មទឹកដោះគោនៅកម្ពុជា តាមរយៈគាំទ្រកសិដ្ឋានគិរីសួគ៌