Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងវិនិយោគថ្មី ១៧គម្រោង តម្លៃជាង ៣៦៧លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:47 am ព័ត៌មានជាតិ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងវិនិយោគថ្មី ១៧គម្រោង តម្លៃជាង ៣៦៧លានដុល្លារ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងវិនិយោគថ្មី ១៧គម្រោង តម្លៃជាង ៣៦៧លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១២ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៦៧លានដុល្លារអាម៉េរិក។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងវិនិយោគថ្មី ១៧គម្រោង តម្លៃជាង ៣៦៧លានដុល្លារ

គម្រោងវិនិយោគទាំងនេះត្រូវបានប៉ាន់ស្មានថាអាចបង្កើតការងារថ្មីបានប្រមាណ ៧,២ពាន់កន្លែង។
ក្នុងចំណោមគម្រោងទាំង១៧ គឺមាន១៥គម្រោងស្ថិតក្នុងវិស័យឧស្សាហកម្មដូចជា៖
ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនី
ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែង
ផលិតសម្ភារៈកីឡា និងសម្ភារៈក្មេងលេង
កែច្នៃផ្លែឈើ
ផលិតឧបករណ៍ជាង និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ
ផលិតសម្ភារៈសម្រាប់តុបតែងពិធីបុណ្យ និងផលិតអំពូលភ្លើងគ្រប់ប្រភេទ
បង្កើតសួនឧស្សាហកម្ម។

ចំណែកឯ២គម្រោងទៀតស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាគម្រោងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល (BESS) ដែលមានអានុភាព ២០០មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់ និងអានុភាព ៣០០មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង។

គម្រោងវិនិយោគទាំងអស់នេះ នឹងត្រូវបោះទីតាំងនៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យគម្រោងវិនិយោគថ្មី ១៧គម្រោង តម្លៃជាង ៣៦៧លានដុល្លារ