Close

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតជូន ឯកឧត្តម វ៉ានឡាលវ៉ូណា បាវិត្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងឧទ្ទេសនាមខ្លួនក្នុងខណៈដែល ឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរ ឯកឧត្តម វ៉ានឡាលវ៉ូណា បាវិត្លុង (Vanlalvawna Bawitlung) ត្រូវបានរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌា តែងតាំងជាឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឯកឧត្តមទទួលបានជោគជ័យលើភារកិច្ចថ្មី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

ជាការឆ្លើយតប ឯកឧត្តម វ៉ានឡាលវ៉ូណា បាវិត្លុង (Vanlalvawna Bawitlung) បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានលើកឡើងអំពីវិស័យមួយចំនួនដែលប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមករួមមាន៖ ការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តការឱ្យកាន់តែមានភាពជិតស្និទ និងមានប្រសិទ្ធភាពទៅលើការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីជំនាញទៅលើផ្នែកប្រឆាំងបទល្មើសបច្ចេកវិទ្យា បទល្មើសប្រឆាំងគ្រឿងញៀន បង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងនោះក៏បានបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ព្រមទាំងកិច្ចការពារប្រជាពលរដ្ឋឥណ្ឌាដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា

អត្ថបទទាក់ទង