របាយការណ៍អាមេរិក៖ ស្ថានភាពសិទ្ធិមនុស្សនៅថៃមិនទាន់មានភាពប្រសើរឡើង
ភ្នំពេញ៖ យោងតាមរបាយការណ៍សិទ្ធិមនុស្សឆ្នាំ ២០២៤ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានរកឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ មិនទាន់មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់នោះទេ ដោយមានបញ្ហាជាច្រើននៅតែបន្តកើតមាន។
របាយការណ៍នេះបានលើកឡើងពីបញ្ហាប្រឈមធំៗមួយចំនួន រួមមាន៖ ការឃុំខ្លួននិងចាប់ខ្លួនដោយបំពានច្បាប់ ករណីនៃការឃុំខ្លួនដោយគ្មានដីកា និងការចាប់ខ្លួនមនុស្សដោយបំពាននៅតែបន្តកើតមាន។
ការរឹតត្បិតសេរីភាពបញ្ចេញមតិនិងសារព័ត៌មាន៖ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិតយ៉ាងខ្លាំងក្លា រួមទាំងការត្រួតពិនិត្យមុនការផ្សាយ។
សេរីភាពសហជីពកម្មករ៖ មានការរឹតត្បិតលើសេរីភាពក្នុងការបង្កើត និងធ្វើសកម្មភាពរបស់សហជីពកម្មករ។
លើសពីនេះ របាយការណ៍ក៏បានលម្អិតបន្ថែមអំពីបញ្ហាជាច្រើនទៀតដូចជា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ និង ការបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ដោយសារតែភាពអសកម្មរបស់អាជ្ញាធរក្នុងការការពារសកម្មជនសិទ្ធិមនុស្ស។
ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ និងច្បាប់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក៏ត្រូវបានគេប្រើប្រាស់ដើម្បីបង្ក្រាបសំឡេងរិះគន់ផងដែរ។
របាយការណ៍បានកត់សម្គាល់ផងដែរថា អាជ្ញាធរថៃបានចាត់វិធានការមួយចំនួនដើម្បីដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សនៅតែមានជាធំដុំ។
របាយការណ៍នេះបង្ហាញពីទិដ្ឋភាពរួមមួយដែលថា ទោះបីជាមានការផ្លាស់ប្តូរនយោបាយក្តី បញ្ហាសិទ្ធិមនុស្សនៅតែជារឿងដែលត្រូវដោះស្រាយជាបន្ទាន់នៅក្នុងប្រទេសថៃ៕
https://www.state.gov/wp-content/uploads/2025/07/62451_THAILAND-2024-HUMAN-RIGHTS-REPORT.pdf?fbclid=IwY2xjawMI1LxleHRuA2FlbQIxMABicmlkETE1WkpVNG5KV3FDU1doVG9GAR5ikiP4Y-eHPIcuVKnGkw3UoAvruAFvZDlmX1rYGFg_DKpYcvRG6EB-iIRhZg_aem_dlO3EvN-HAhrut1zwRJLKw