Close

ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំណីសត្វចំនួន ៣ ដើម្បីជំរុញការទិញកសិផលក្នុងស្រុក

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 10:59 am ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំណីសត្វចំនួន ៣ ដើម្បីជំរុញការទិញកសិផលក្នុងស្រុក ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំណីសត្វចំនួន ៣ ដើម្បីជំរុញការទិញកសិផលក្នុងស្រុក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ដើម្បីជំរុញការប្រមូលទិញកសិផលក្នុងស្រុក។

ពិធីនេះ ធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធី ដោយមានគោលដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ផលិតចំណីសត្វ។

ក្រុមហ៊ុនទាំង ៣ ដែលបានចុះហត្ថលេខាលើអនុស្សរណៈនេះ រួមមាន៖ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក (Khmer Fresh Milk), ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia) និង សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង។

ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំណីសត្វចំនួន៣ ដើម្បីជំរុញការទិញកសិផលក្នុងស្រុក

តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុនផលិតចំណីសត្វទាំងបីបានប្តេជ្ញាប្រមូលទិញកសិផលក្នុងស្រុកក្នុងបរិមាណសរុបប្រចាំឆ្នាំ៖ ពោតក្រហម ចំនួន ៥៤,០០០ តោន, ដំឡូងមី ចំនួន ១៣,០០០ តោន , កញ្ជុងអង្ករ ចំនួន ១២,៨០០ តោន និង កន្ទក់ ចំនួន ៣០,០០០ តោន។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមពីវិស័យឯកជនក្នុងការជំរុញការប្រើប្រាស់ និងកែច្នៃផលិតផលក្នុងស្រុក។ ការធ្វើបែបនេះ គឺដើម្បីបង្កើនផលិតភាព កែលម្អការផ្គត់ផ្គង់កសិផល និងបង្កើតឱកាសអាជីវកម្ម សំដៅជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ។

លើសពីនេះ លោកជំទាវក៏បានណែនាំក្រុមការងារក្រសួងពាណិជ្ជកម្មឱ្យបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការដាំដុះ និងប្រមូលទិញកសិផល។

លោកជំទាវក៏បានសង្កត់ធ្ងន់លើការផ្គូរផ្គងរវាងក្រុមហ៊ុន silo ឬសហគមន៍កសិករ ជាមួយក្រុមហ៊ុនផលិតចំណីសត្វ ដោយផ្តោតលើគុណភាព ដើម្បីធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ ការបញ្ជាទិញ និងសុវត្ថិភាពម្ហូបអាហារ៕

ក្រសួងពាណិជ្ជកម្ម ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំណីសត្វចំនួន៣ ដើម្បីជំរុញការទិញកសិផលក្នុងស្រុក

អត្ថបទទាក់ទង