Close

អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ

ថៃ៖ ឆ្លើយតបទៅនឹងភាគីកម្ពុជា អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចេញមុខការពារមេបញ្ជាការយោធាភូមិភាគទី២ ដោយបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនមានចេតនាបង្កហេតុ ឬរៀបចំផែនការប្រើប្រាស់កម្លាំងយោធាក្នុងករណីប្រាសាទតាក្របីនោះទេ ដែលផ្ទុយពីការអះអាងរបស់ភាគីកម្ពុជា។ នេះ បើតាមការចុះផ្សាយរបស់កាសែតថៃ Khaosod English។

សេចក្តីរាយការណ៍របស់កាសែតនេះ សរសេរថា នៅម៉ោង ២:០០ រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដែលបានរៀបរាប់អំពីបទសម្ភាសន៍របស់លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ិន ប៉ាត់ក្លាង (Boon-sin Padklang) មេបញ្ជាការយោធាភូមិភាគទី២ ពាក់ព័ន្ធនឹងប្រាសាទតាក្របី។

អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ

លោកបានបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់មេបញ្ជាការយោធាភូមិភាគទី២ មិនដូចការអធិប្បាយរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាទេ ហើយជាពិសេស លោកមិនដែលបានលើកឡើងអំពីការផ្លាស់ប្តូរកងទ័ពដើម្បីរំលោភអធិបតេយ្យភាពកម្ពុជានោះទេ។

លោក Winthai Suvaree បានបន្ថែមថា អ្វីដែលមេបញ្ជាការយោធាភូមិភាគទី២ បាននិយាយនៅថ្ងៃនោះ គឺប្រាសាទតាក្របី ស្ថិតក្រោមអធិបតេយ្យភាពរបស់ថៃ។ ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ មានការប៉ុនប៉ងដណ្តើមយកប្រាសាទនេះដោយដាក់ពង្រាយកម្លាំង ប៉ុន្តែមិនបានជោគជ័យឡើយ ដូច្នេះហើយកងទ័ពត្រូវបានដាក់នៅខាងក្រៅប្រាសាទ ចម្ងាយ ៣០ ម៉ែត្រ។

អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ

ទោះយ៉ាងណាក៏ដោយ នាពេលអនាគត ប្រទេសថៃត្រូវតែព្យាយាមយកប្រាសាទនេះមកស្ថិតក្រោមការគ្រប់គ្រងរបស់ថៃវិញតាមរយៈជំហានសមស្រប។
លោកក៏បានលើកឡើងផងដែរថា លោកនឹងត្រៀមខ្លួនពិភាក្សាអំពីបញ្ហានេះក្នុងក្របខ័ណ្ឌ RBC (គណៈកម្មាធិការព្រំដែនតំបន់) ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរសប្តាហ៍ ហើយបានសង្កត់ធ្ងន់លើជំហររបស់ថៃដែលមិនដកថយពីខ្សែបន្ទាត់ដាក់ពង្រាយកងទ័ពដើមឡើយ។

អ្នកនាំពាក្យកងទ័ពថៃបានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថាមេបញ្ជាការយោធាភូមិភាគទី២ មិនបាននិយាយអំពីការប្រើប្រាស់កម្លាំងយោធាដើម្បីធ្វើសកម្មភាពនោះទេ»។ ដូច្នេះ សេចក្តីថ្លែងការណ៍ខាងលើមិនមែនជាការប៉ុនប៉ងបង្កហេតុ ឬរៀបចំផែនការប្រើប្រាស់កម្លាំងយោធាក្នុងករណីប្រាសាទតាក្របី ដូចដែលភាគីកម្ពុជាបានអះអាងនោះទេ៕

អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ