
អ្នកនាំពាក្យកងទ័ពថៃ៖ ថៃមិនដែលបង្កហេតុទេ ហើយមេទ័ពភូមិភាគទី២ ក៏មិនដែលនិយាយអំពីការប្រើកម្លាំងវាយលុកយកប្រាសាទតាក្របីដែរ
ថៃ៖ ឆ្លើយតបទៅនឹងភាគីកម្ពុជា អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានចេញមុខការពារមេបញ្ជាការយោធាភូមិភាគទី២ ដោយបញ្ជាក់ជាថ្មីថា ប្រទេសថៃមិនមានចេតនាបង្កហេតុ ឬរៀបចំផែនការប្រើប្រាស់កម្លាំងយោធាក្នុងករណីប្រាសាទតាក្របីនោះទេ