Close

Real Madrid ចុចឈ្មោះបេក្ខភាព​ ៣រូប ជំនួសតំណែងលោក Carlo Ancelotti នៅរដូវក្តៅនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ កីឡា
Real Madrid ចុចឈ្មោះបេក្ខភាព​ ៣រូប ជំនួសតំណែងលោក Carlo Ancelotti នៅរដូវក្តៅនេះ Real Madrid ចុចឈ្មោះបេក្ខភាព​ ៣រូប ជំនួសតំណែងលោក Carlo Ancelotti នៅរដូវក្តៅនេះ

ប្រធានក្លឹប Real Madrid លោក Florentino Perez បានចុចឈ្មោះបុរស ៣នាក់រួចហើយ ដើម្បីជំនួសតំណែងអ្នកចាត់ការចាស់ Carlo Ancelotti នៅរដូវកាលក្រោយ រួមមាន​ វីរបុរសក្លឹបចំនួនពីររូបគឺ Xabi Alonso និង Raul Gonzalez និងម្នាក់ទៀតជាអតីតអ្នកចាត់ការ Chelsea លោក Thomas Tuchel ។

មែនទែនទៅ របាយការណ៍នេះកើតឡើង បន្ទាប់ពីការបរាជ័យក្នុងការប្រកួត El Clasico លើក្រុម Barcelona កាលពីថ្ងៃអាទិត្យ។ ក្រុមស្ដេចស បានចាញ់ក្រុមអ្នកមានបុណ្យ ២ ទល់នឹង ១ នៅកីឡដ្ឋាន Camp Nou។ នេះគឺជាការជួបគ្នាលើកទីបួនរបស់ភាគីទាំងពីរនៅរដូវកាលនេះ ដោយ Real បានចាញ់ចំនួនបី ដែលធ្វើឱ្យមានសម្ពាធលើលោក Ancelotti ។

ក្រុមទាំងពីរអាចនិយាយបានថាជាសត្រូវស៊ីសាច់ហុតឈាម ដូច្នេះថ្នាក់ដឹកនាំ Real Madrid មិនសប្បាយចិត្តទេ ដែលចាញ់ Barcelona។ ការបរាជ័យចុងក្រោយរបស់ Real Madrid ក្រោមស្នាដៃក្រុម Barcelona បានធ្វើឱ្យប៉ះពាល់ដល់ក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯក La Liga របស់ពួកគេ នៅរដូវកាលនេះ ខណៈដែលពួកគេឥឡូវនេះមាន ១២ ពិន្ទុតាមពីក្រោយក្រុមអ្នកមានបុណ្យ។ ជាលទ្ធផល ការផ្លាស់ប្តូរមួយត្រូវបានទាមទារ និងរំពឹងទុកនៅក្នុងរដូវក្តៅនេះ។

គ្រូបង្វឹកថ្មីថ្មោង និងជាវីរបុរសក្លឹបស្ដេចស លោក Xabi Alonso និង Raul Gonzalez អាចត្រូវបានផ្តល់ឱកាសឱ្យជំនួស Ancelotti ។ Alonso ដែលបានលេងឱ្យ Real Madrid អស់រយៈពេល ៥ឆ្នាំ ឥឡូវនេះកំពុងដឹកនាំក្រុម Bayer Leverkusen ហើយបានធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងរដូវកាលដំបូងរបស់ខ្លួន។ ក្រុមរបស់ Alonso ថ្មីៗនេះ បានយកឈ្នះក្រុមការពារតំណែងជើងឯក Bundesliga FC Bayern Munich ទៀតផង។
ម៉្យាងវិញទៀត Raul គឺកំពុងដឹកនាំក្រុមថ្នាលយុវជនរបស់ Real Madrid ដែលគាត់បានដឹកនាំតាំងពីឆ្នាំ ២០២០ មកម្លេះ។ គាត់អាចនឹងដើរតាមគន្លង Zinedine Zidane។ មុនដឹកនាំក្រុម Real Madrid Zidane បានចាប់ផ្តើមអាជីពជាអ្នកចាត់ការរបស់គាត់ជាមួយក្លឹប Real Madrid Castilla(ក្រុមថ្នាលយុវជនរបស់ Real Madrid) ដូចគ្នា ហើយក្រោយមកបានបន្តឈ្នះពានរង្វាន់ Champions League ចំនួនបីលើកជាប់គ្នា និងពានរង្វាន់ជាច្រើនទៀត ក្នុងរយៈពេលពីរឆ្នាំជាមួយក្លឹប។

យ៉ាងណាមិញ គ្រូបង្វឹកអាល្លឺម៉ង់ Thomas Tuchel ជាបេក្ខភាពមិនគួរមើលរំលង ដើម្បីជំនួសតំណែង Ancelotti។ អតីតអ្នកចាត់ការតោខៀវ Chelsea បច្ចុប្បន្នគឺជាគ្រូបង្វឹកទំនេរគ្មានការងារធ្វើ។ Tuchel ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ Chelsea នៅដើមរដូវកាលនេះ បន្ទាប់ពីបង្ហាញទម្រង់លេងមិនល្អ។ Perez មានទំនុកចិត្តថា អ្នកចាត់ការអាឡឺម៉ង់ អាចស្នងតំណែង Ancelotti ។ បើនិយាយពីប្រវត្តិវិញ Tuchel បានបង្វឹកក្រុមធំដូចជា Borussia Dortmund, Paris Saint-Germain និង Chelsea៕

អត្ថបទទាក់ទង