Close

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចែករំលែកនូវទស្សនៈផ្ទាល់ខ្ល្លួនដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-កូរ៉េ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចែករំលែកនូវទស្សនៈផ្ទាល់ខ្ល្លួនដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-កូរ៉េ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចែករំលែកនូវទស្សនៈផ្ទាល់ខ្ល្លួនដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-កូរ៉េ

ភ្នំពេញ៖ ក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025» នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសកម្ពុជា-កូរ៉េ។

នាឱកាសនោះ លោកស្រី បានបន្តជំរុញ និងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបណ្តាក់ទុន និងធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅកូរ៉េ ដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថលជាដើម។

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចែករំលែកនូវទស្សនៈផ្ទាល់ខ្ល្លួនដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-កូរ៉េ

ជាមួយគ្នានេះ លោកស្រី បន្តលើកទឹកចិត្តឱ្យវិស័យឯកជននៃប្រទេសទាំងពីរ ចូលរួមក្នុងកម្មវិធីនានាទៅតាមកាលវិភាគនីមួយៗឱ្យបានច្រើនកុះករ និងជាពិសេសចាប់យកឱកាសនានាឱ្យបានជាអតិបរមា ក្នុងការឈានទៅចាប់ដៃគូសហការក្នុងការធ្វើធុរកិច្ច និងវិនិយោគ ព្រមទាំងទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ, កិច្ច-ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ, និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលប្រទេសយើងទាំងពីរជាសមាជិក ដើម្បីជួយជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។

បន្ថែមពីនេះ លោកបានឱ្យបន្តលើកទឹកចិត្តឱ្យទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ ពិនិត្យលទ្ធភាពចាប់ដៃគូសហការជាមួយក្រុមការងារជំរុញការនាំចេញ និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំជាកម្មវិធី Roadshow, សិក្ខាសាលាផ្សព្វផ្សាយអំពីតម្រូវការផលិតផល/សេវាកម្មនៅទីផ្សារកូរ៉េ-កម្ពុជា និងនីតិវិធីនាំចូលនានា, ជំនួបផ្គូរផ្គងធុរកិច្ច, និងកម្មវិធីតាំងពិព័រណ៍រួមគ្នា ជាដើម ដើម្បីបន្តនិងពង្រីកវិសាលភាពក្នុងការបង្កើតឱកាសដល់វិស័យឯកជនទាំងពីរ៕

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាចែករំលែកនូវទស្សនៈផ្ទាល់ខ្ល្លួនដើម្បីជំរុញពាណិជ្ជកម្មកម្ពុជា-កូរ៉េ