ខ្លីខ្លីពីបច្ចេកវិទ្យា ! TikTok កំពុងពិចារណាផ្ដាច់ខ្លួនចេញពីក្រុមហ៊ុនចិន ដើម្បីបន្តឈរជើងលើទឹកដីអាមេរិក
បន្ទាប់ពីរងសម្ពាធ និងអាចឈានដល់ដំណាក់កាលបាត់ខ្លួនពីទឹកដីអាមេរិក នៅពេលនេះ TikTok បាន និងកំពុងពិចារណាផ្ដាច់ខ្លួនចេញពីក្រុមហ៊ុនមេ ByteDance ដែលជាក្រុមហ៊ុនចិន ដើម្បីអាចឈរជើងបានបន្តទៀតនៅសហរដ្ឋអាមេរិក។
គម្រោងផ្តាច់ខ្លួនរបស់ TikTok នៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ពី ByteDance នៅឡើយនោះទេថា តើជាការផ្តាច់ខ្លួននេះជាការដាក់លក់ទៅឱ្យក្រុមហ៊ុនផ្សេង ឬជាការបោះផ្សាយជាសាធារណៈ (IPO) ប៉ុន្តែវាត្រូវបានគេរំពឹងថា ជាមធ្យោបាយចុងក្រោយរបស់ TikTok។
គិតត្រឹមពេលនេះ TikTok កំពុងស្ថិតក្រោមការត្រួតពិនិត្យសន្តិសុខជាតិដោយគណៈកម្មាធិការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ក្រោមហេតុផលភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់អាចត្រូវបានបញ្ជួនឲ្យរដ្ឋាភិបាលចិន៕