Close

រុស្ស៊ី​ ត្រៀមបំពាក់មីស៊ីលបញ្ជាពីចម្ងាយ​ Cruise Missile ជាមួយនឹងនាវាចម្បាំងជាច្រើនទៀត

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី​ ត្រៀមបំពាក់មីស៊ីលបញ្ជាពីចម្ងាយ​ Cruise Missile ជាមួយនឹងនាវាចម្បាំងជាច្រើនទៀត រុស្ស៊ី​ ត្រៀមបំពាក់មីស៊ីលបញ្ជាពីចម្ងាយ​ Cruise Missile ជាមួយនឹងនាវាចម្បាំងជាច្រើនទៀត

បរទេស​ ៖ យោងតាមការចេញផ្សាយរបស់ The Defense News កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា​ ប្រទេសរុស្ស៊ីបានដាក់ផែនការរួចទៅហើយក្នុងការបំពាក់បន្ថែមជាមួយនឹងប្រភេទមីស៊ីលបញ្ជាពីចម្ងាយម៉ូដេល Kalibr cruise missile ទៅនឹងនាវាចម្បាំងរបស់ខ្លួនជាច្រើនទៀត។

មីស៊ីលប្រភេទនេះទើបតែត្រូវបានគេមើលឃើញដោយកងកម្លាំងយោធារុស្ស៊ីកាលពីឆ្នាំ២០២២នៅក្នុងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនប៉ុណ្ណោះហើយបច្ចុប្បន្នត្រូវបានរុស្ស៊ីអះអាងថានឹងអាចបន្តប្រើប្រាស់កាន់តែច្រើនបន្ថែមទៀតនៅក្នុងសមរភូមិ។

កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងមកនេះ​រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី​ លោក Sergei Shoigu បានប្រកាសថានាវាមុជទឹកប្រភេទ Lada-class submarine នឹងអាចបំពាក់ជាមួយនឹងមីស៊ីលប្រភេទ Kalibr ទាំងនោះ​ ក៏ដូចជានាវាចម្បាំងជាច្រើនផ្សេងទៀតផងដែរនាពេលអនាគត។

គួរឲ្យដឹងដែរថា នាវាមុជទឹក Lada-class submarine នឹងអាចបំពាក់មីស៊ីលប្រភេទ Kalibr នេះចំនួនដល់ទៅ១០គ្រាប់ដែលនេះមានន័យថាក្រៅតែពីអាចវាយប្រហារទៅលើដីគោកនិងសមុទ្រនោះទេ Lada-class submarine ក៏នឹងអាចបង្កើនសមត្ថភាពក្នុងការវាយប្រហារជាមួយនឹងនាវាមុជទឹកផ្សេងទៀតរបស់សត្រូវផងដែរ។

Lada-class submarine ជានាវាមុជទឹកប្រយុទ្ធជួរមុខ​ និងទំនើបជាងគេបំផុតមួយរបស់រុស្ស៊ីដែលក្នុងនោះគេជឿជាក់ថាវាអាចមានតម្លៃចន្លោះពី​៣៥០លានដុល្លារ​ ទៅដល់​ ៧០០លានដុល្លារអាស្រ័យទៅនឹងបច្ចេកវិទ្យាដែលត្រូវបានគេអភិវឌ្ឍបន្ថែមដើម្បីអាចបំពាក់អាវុធបានកាន់តែច្រើន៕

អត្ថបទទាក់ទង