Close

នាយករដ្ឋមន្ត្រីសាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនវិនិយោគ ២០០

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីសាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនវិនិយោគ ២០០ នាយករដ្ឋមន្ត្រីសាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនវិនិយោគ ២០០

ព្រះសីហនុ៖ សម្តេចធិតី ហ៊ុន ម៉ាណែត សាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនចំនួន ២០០ និងសង្ឃឹមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទទួលក្រុមហ៊ុនវិនិយោគពី៣០០ និង ៤០០ក្រុមហ៊ុននៅពេលខាងមុខ។

ការសាទរបស់សម្តេច សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេល អញ្ជើញជាអធិបតី  “ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” នៅថ្ងៃទី២២ ឧសភា ២០២៥។

ជាមួយគ្នានេះ សម្តេចធិបតីថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តល់ការងារជូនប្រជាពលរដ្ឋជាង ៣ម៉ឺននាក់។

នាយករដ្ឋមន្ត្រីសាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនវិនិយោគ ២០០

ជាមួយគ្នានេះ លោកស៊ូ គុនលីន អភិបាលខេត្តជាំងស៊ូ ថ្លែងថា គម្រោងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា តាមរយគោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ហើយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានក្រុមហ៊ុនចំនួន២០០ យើងសង្ឃឹមថា និងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ នៅថ្ងៃខាងមុខ។

រដ្ឋាភិបាលប្រសិទ្ធនាមខេត្តព្រះសីហនុ ជាតារារះនាទិសនារតី ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តស្នូលនៃឆ្នេរខេត្តទាំង៤ របស់កម្ពុជា មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប រួមបញ្ជូលគ្នាជាឆ្នេរសមុទ្រកម្ពុជា ហើយកាលពីឆ្នាំ២០១១ ឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក។

ខេត្តព្រះសីហនុមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមានកំពង់ផែចំនួន៣ កំពង់ផែកែវផុស ស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយកំពង់ផែក្រុងព្រះសីហនុ កំពង់អភិវឌ្ឍជាបីដំណាក់កាលឱ្យមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ នៅឆ្នាំ២០៣០ អាចនិយាយបានថា នាវាដែលធ្វើចរាចរណ៍នៅលើពីភពលោកអាចចូលចតបាន។ ផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ អាចចុះចតយន្តហោះប្រភេទ 4E ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក៕

នាយករដ្ឋមន្ត្រីសាទរចំពោះតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលទទួលបានក្រុមហ៊ុនវិនិយោគ ២០០