Close

កម្ពុជាស្នើសឱ្យថ្នាក់ដឹកនាំខេត្ត Jiangsu ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវិនិយោគ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាស្នើសឱ្យថ្នាក់ដឹកនាំខេត្ត Jiangsu ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវិនិយោគ កម្ពុជាស្នើសឱ្យថ្នាក់ដឹកនាំខេត្ត Jiangsu ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវិនិយោគ

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូចិនដឹកនាំដោយលោក Jiang Xin អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មនៃ ខេត្ត Jiangsu ប្រទេសចិនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ទាក់ទាញ និងផ្សព្វផ្សាយវិនិយោគ

នាឱកាសនោះ លោក អគ្គលេខាធិការបានសម្តែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈប្រតិភូដែលបានអញ្ជើញមកជួបពិភាក្សាការងារនាពេលនេះ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ការវិនិយោគមកពីខេត្ត Jiangsu ផ្ទាល់។

លោកអគ្គលេខាធិការបានធ្វើការកត់ សម្គាល់ពីគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sihanoukville Special Economic Zone Co., Ltd. ដែលជាក្រុមហ៊ុនសហប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group Co., Ltd. (CIIDG) និងក្រុមហ៊ុន Jiangsu Taihu Cambodia International Economic Cooperation Investment Co., Ltd. លើផ្ទៃដីទំហំ ១.១១៣ ហិកតា នៅខេត្ដព្រះសីហនុដែលទទួលគោលការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំង២០០៨។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសនេះជិតនឹងបញ្ចប់ដំណាក់កាលទី១។ ជារួមតំបន់សេដ្ឋកិច្ចពិសេសនេះ បានស្រូបទាញការវិនិយោគមកពីខេត្ត Jiangsu។

កម្ពុជាស្នើសឱ្យថ្នាក់ដឹកនាំខេត្ត Jiangsu ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវិនិយោគ

មួយវិញទៀត លោកអគ្គលេខាធិការបានជម្រាបជូនគណៈប្រតិភូបន្ថែមថា ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៏បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បីជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

មានមតិក្នុងកិច្ចប្រជុំនេះ លោក Jiang Xin ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៏ មមាញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបានផ្តល់នូវព័ត៌មានពាក់ព័ន្ធនឹងបរិយាកាស វិនិយោគនៅកម្ពុជា, ព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងវិស័យសេដ្ឋកិច្ច និងព័ត៌មានស្តីពីបច្ចុប្បន្នភាពនៃតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុដែលជាការចូលរួមវិនិយោគរបស់វិនិយោគិនមកពីខេត្តJiangsu។

គណៈប្រតិភូក៏បានធ្វើការកត់ សម្គាល់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គោលបំណងចម្បងនៃការជួបពិភាក្សានាពេលនេះគឺដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងខេត្ត Jiangsu ប្រទេសចិន សំដៅជំរុញការវិនិយោគ និងពាណិជ្ជកម្ម។

ជាការឆ្លើយតប លោក អគ្គលេខាធិការ បានស្នើសុំឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីសក្តានុពល វិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងបរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល និងមាន ភាពប្រកួតប្រជែងខ្ពស់ ទៅដល់វិនិយោគិនចិន និយាយជារួម និងទៅដល់វិនិយោគិននៅខេត្ត Jiangsu។

បន្ថែមលើនេះលោក អគ្គលេខាធិការក៏បានស្នើលោកប្រធានគណៈប្រតិភូឱ្យមាន ការគិតគូរធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ៕

កម្ពុជាស្នើសឱ្យថ្នាក់ដឹកនាំខេត្ត Jiangsu ប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការ និងផ្សព្វផ្សាយវិនិយោគ