ប៉ាគីស្ថានប្តេជ្ញាសងសឹក បន្ទាប់ពីឥណ្ឌាបើកការវាយប្រហារតាមអាកាស
ឥណ្ឌា៖ ប៉ាគីស្ថានបានសន្យាថានឹងសងសឹកត្រឡប់ទៅវិញ បន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារដោយយោធាទៅលើប៉ាគីស្ថាន និងតំបន់កាស្មៀរ ដែលបង្កឱ្យមានការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង រវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ ។
រដ្ឋាភិបាលប៉ាគីស្ថានកាលពីថ្ងៃពុធបានសន្យាថានឹងឆ្លើយតប «តាមពេលវេលា ទីកន្លែង និងរបៀបនៃការជ្រើសរើសរបស់ខ្លួន ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតប្រជាជនប៉ាគីស្ថានស្លូតត្រង់ និងការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន”។
យោធាប៉ាគីស្ថានបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៣១ នាក់ត្រូវបានសម្លាប់ និង ៤៦ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា និងបន្តការបាញ់ផ្លោងឆ្លងព្រំដែន ដោយពណ៌នាអំពីការវាយប្រហារនេះថាបាន «បញ្ឆេះភ្លើងឆេះព្រៃនៅក្នុងតំបន់»។
នៅទីក្រុងញូវដេលី មន្ត្រីឥណ្ឌាបានរាយការណ៍ខ្លីប្រសិនបើប៉ាគីស្ថានឆ្លើយតប ឥណ្ឌានឹងឆ្លើយតបវិញហើយៗទៅកាន់បេសកជនបរទេសជាច្រើននាក់ ដោយប្រាប់ពួកគេថា “”។
សកម្មភាពនេះ បានកើតឡើងចំពេលមានភាពតានតឹងកើនឡើង បន្ទាប់ពីការវាយប្រហារដ៏សាហាវមួយកាលពីខែមុនលើអ្នកទេសចរហិណ្ឌូនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ។ ពេលនោះ ឥណ្ឌាបានស្តីបន្ទោសទៅលើក្រុមអ្នកប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាន។ យ៉ាងណា ទីក្រុងអ៊ីស្លាម៉ាបាដបានបដិសេធការជាប់ពាក់ព័ន្ធណាមួយទៅលើរឿងនេះ ។
រដ្ឋាភិបាលឥណ្ឌានិយាយថា កាលពីថ្ងៃពុធ ខ្លួនបានបាញ់កាំជ្រួចមីស៊ីលទៅលើទីតាំងចំនួន ៩ ក្នុងប្រទេសប៉ាគីស្ថាន និងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយរកកឃើញមានការសម្លាប់រង្គាលនៅតំបន់នេះ ៕