Close

លោក Trump និង លោក Erdogan ពិភាក្សាការបញ្ចប់សង្រ្គាម រុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Trump និង លោក Erdogan ពិភាក្សាការបញ្ចប់សង្រ្គាម រុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា លោក Trump និង លោក Erdogan ពិភាក្សាការបញ្ចប់សង្រ្គាម រុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកបានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីទួរគីលោក Recep Tayyip Erdogan ដោយបានពិភាក្សាពីវិធីក្នុងការបញ្ចប់សង្រ្គាមរបស់ប្រទេសរុស្ស៊ីនៅអ៊ុយក្រែន ស៊ីរី និងសង្រ្គាមអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។

ក្នុងអំឡុងការហៅទូរស័ព្ទកាលពីថ្ងៃចន្ទ លោក Trump បាននិយាយថា លោក Erdogan បានអញ្ជើញលោកឱ្យទៅទស្សនកិច្ចនៅប្រទេស Turkiye ។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញមេដឹកនាំទួរគីឱ្យទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីវិផងដែរ។ ទោះជាយ៉ាងណា ការអញ្ជើញគ្នាទៅវិញទៅមកនេះ មិនទាន់បានកំណត់កាលរិច្ឆេទច្បាស់លាស់នៅឡើយទេ ។

តាមការចុះផ្សាយរបស់ទូរទស្សន៍ Aljazeera ឱ្យដឹងថា លោក Erdogan បានអញ្ជើញលោក Trump សម្រាប់ដំណើរទស្សនកិច្ចមួយនៅក្នុងប្រទេស Turkiye ពិតប្រាកដមែន។

លោកTrump និង លោក Erdogan ពិភាក្សាការបញ្ចប់សង្រ្គាម រុស្ស៊ីនៅអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែលនៅហ្គាហ្សា

លោក Trump បានពណ៌នាទំនាក់ទំនងរបស់លោកជាមួយលោក Erdogan ថាល្អប្រសើរក្នុងអំឡុងពេលកាន់តំណែងដំបូងនៅសេតវិមាន។ លោក បាននិយាយថា ប្រទេសទាំងពីរនឹងសហការគ្នាលើការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ជាសមាជិកអង្គការណាតូ ប្រទេសTurkiye បានព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាងទាំងពីររបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងបានធ្វើជាម្ចាស់ផ្ទះការពិភាក្សាពីរដងក្នុងគោលបំណងបញ្ចប់សង្រ្គាម។

ជាមួយគ្នានេះ លោក Erdogan ក៏បានលើកឡើងពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ Gaza ដោយព្រមានថាវិបត្តិមនុស្សធម៌របស់ខ្លួនបានឈានដល់ “កម្រិតធ្ងន់ធ្ងរ” ។ លើសពីនេះទៀត ប្រធានាធិបតីទួរគីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃ «ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរំខាន និងការបញ្ចប់ជាបន្ទាន់ចំពោះស្ថានភាពសោកនាដកម្មនេះ»។

ចំពោះ ប្រទេសជិតខាងស៊ីរី លោក Erdogan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Turkiye ក្នុងការរក្សាបូរណភាពទឹកដីរបស់ខ្លួន និងស្ដារស្ថិរភាពយូរអង្វែង។

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី និងរដ្ឋាភិបាលថ្មីរបស់ខ្លួននឹងជួយជំរុញដំណើរការនោះទៅមុខ និងរួមចំណែកដល់សន្តិភាពក្នុងតំបន់។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី លោក Erdogan បាននិយាយថា ទីក្រុងអង់ការ៉ានៅតែប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន ជាពិសេសក្នុងវិស័យការពារជាតិ។
ជាមួយគ្នានេះ លោក Trump គ្រោងនឹងធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួមនៅសប្តាហ៍ក្រោយ៕
https://www.aljazeera.com/news/2025/5/5/erdogan-trump-phone-call-ukraine-russia-war-gaza-syria-us-turkiye-ties