Close

ក្រុមហ៊ុន Big Tech អាមេរិកទាំង ៥ ដែលអាចរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០២២

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ក្រុមហ៊ុន Big Tech អាមេរិកទាំង ៥ ដែលអាចរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Big Tech អាមេរិកទាំង ៥ ដែលអាចរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងឆ្នាំ២០២២

បរទេស​ ៖ នៅក្នុងអំឡុងពេលកូវីដបានផ្ទុះរីករាលដាលពាសពាសពិភពលោក មានក្រុមហ៊ុនខ្លះត្រូវបង្ខំចិត្តបិទទ្វារ និងខ្លះទៀតរស់ទាំងត្រដរ ប៉ុន្តែ​មានក្រុមហ៊ុន​មួយចំនួនបែរជាអង្គុយកើបលុយយ៉ាងសន្ធឹកសន្ធាប់រួមមានដូចជាក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon ជាដើម។

នៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Big Tech អាមេរិកទាំង៥ ដែលមានដូចជា Alphabet (Google), Amazon, Apple, Meta (Facebook), និង Microsoft គឺនៅតែបន្តទទួលបាន​ប្រាក់ចំណូលខ្ពស់ បើទោះបីជាបញ្ហាជំងឺរីករាលត្បាត,​ បញ្ញាកង្វះគ្រឿងបង្គុំ,​ បញ្ហាដឹកជញ្ជូន និង​បញ្ហា​ប្រឈមមួយចំនួនទៀតក្ដី។

ខាងក្រោមនេះគឺជាតារាងប្រាក់ចំណូល និងចំណេញរបស់ក្រុមហ៊ុន Big Tech អាមេរិកសម្រាប់ឆ្នាំ២០២២

១) ក្រុមហ៊ុន Alphabet (Google)៖ នៅក្នុងឆ្នាំ២០២២ រកចំណូលបានសរុប ២៨២,៨ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៦០​ពាន់លានដុល្លារអាមេរិក។

២) ក្រុមហ៊ុន Amazon៖ ដោយសារតែជំងឺកូវីដបានធ្វើឱ្យការបញ្ជាទិញទំនិញតាមអនឡាញនៅលើវេបសាយ Amazon កើនឡើងខ្ពស់ជាលំដាប់ និងទទួលបានប្រាក់ចំណូលសរុបចំនួន ៥១៣,៩ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៣ពាន់លានដុល្លារអាមេរិក។

៣) ក្រុមហ៊ុន Apple ៖ ត្បិតតែបញ្ហាដឹកជញ្ជូន និងបញ្ហាកង្វះខាតបន្ទះឈីបបានធ្វើឱ្យការផលិត និងលក់ iPhone មានផលប៉ះពាល់តិចតួចក្ដី ប៉ុន្តែសម្រាប់ការលក់វិញគឺមិនបានធ្វើឱ្យ Apple ធ្លាក់ចុះនោះទេ ដោយនៅឆ្នាំ២០២២ រកចំណូលសរុបបាន ៣៩៤,៣ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៩៩,៨ពាន់លានដុល្លារអាមេរិក។

៤) ក្រុមហ៊ុន Meta (Facebook)៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះគួរឱ្យកត់សម្គាល់សម្រាប់ឆ្នាំ២០២២ ដោយទទួលបានត្រឹមតែ ១១៦,៦ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ២៣,២ពាន់លានដុល្លារអាមេរិក។

៥) ក្រុមហ៊ុន Microsoft ៖ ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ចំណាស់មួយរបស់អាមេរិក ហើយនៅឆ្នាំ២០២២កន្លងទៅនេះ ទទួលបានប្រាក់ចំណូល ១៩៨,៣ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធ ៧២,៧ពាន់លានដុល្លារអាមេរិក។

យោងតាមតារាងនេះ សបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន Amazon រកចំណូលបានច្រើនជាងគេ ប៉ុន្តែទទួលបានប្រាក់ចំណេញសុទ្ធតិចជាងគេ៕

អត្ថបទទាក់ទង