Close

សរុបលទ្ធផល ជើងទីមួយ នៃការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ កីឡា
សរុបលទ្ធផល ជើងទីមួយ នៃការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយ សរុបលទ្ធផល ជើងទីមួយ នៃការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយ

ការប្រកួតពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League វគ្គ ៨ក្រុមចុងក្រោយ បានបញ្ចប់ជើងទីមួយហើយ ដោយក្នុងនោះ គេសង្កេតឃើងថា ក្រុមម្ចាស់ផ្ទះ សុទ្ធសឹងតែទទួលបានជ័យជំនះ លើកលែងតែក្រុម FC Bayern München មួយប៉ុណ្ណោះ។

កាលពីយប់មិញនេះ មានការប្រកួតចំនួន២គូ ក្នុងនោះ ក្រុមអ្នកមានបុណ្យ Barcelona បានលត់ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund យ៉ាងខាស់ដៃក្នុងលទ្ធផល ៤ ទល់នឹង ០ ខណៈក្រុមអ្នកមាបារាំង PSG បានវាយបកយកឈ្នះ ក្រុម Aston Villa ក្នុងលទ្ធផល ៣ ទល់នឹង ១។

សរុបលទ្ធផល ជើងទីមួយ នៃការប្រកួត Champions League វគ្គ ៨ក្រុមចុងក្រោយ

ចំណែកការប្រកួតកាលពីយប់ថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្រុមកាំភ្លើងធំ Arsenal យកឈ្នះក្រុមការពារតំណែងជើងឯក អធិរាជស Real Madrid ក្នុងលទ្ធផល ៣ ទល់នឹង ០ ស្របពេលដែលជើងខ្លាំងមកពីអាល្លឺម៉ង FC Bayern München បានបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះ Inter Milan របស់អ៊ីតាលី ១ ទល់នឹ ២។

សរុបមកការប្រកួតជើងទីមួយនេះ មានគ្រាប់បាល់កើតឡើងសរុបចំនួន ១៤គ្រាប់ ខណៈក្រុមម្ចាស់ផ្ទះសុទ្ធតែធ្វើបានល្អ ហើយមានគ្រាប់បាល់ចំណេញជាច្រើន ដើម្បីធ្វើដើមទុន នៅជើងទី២ ហើយមានតែជំនួបរវាង Bayern München និង Inter Milan ប៉ុណ្ណោះ ដែលនៅប្រទាញប្រទុងគ្នា។

គួរបញ្ជាក់ថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅម៉ោងតំណាលគ្នា ទាំង ៤គូតែម្ដង នៅយប់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២៖០០នាទី (ម៉ោងនៅកម្ពុជា) ៕

សរុបលទ្ធផល ជើងទីមួយ នៃការប្រកួត Champions League វគ្គ ៨ក្រុមចុងក្រោយ