Close

រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ

ពោធិ៍សាត់ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ ដើម្បីកំណត់ពីប្រភេទពូជស្រូវដែលសមស្របនឹងលក្ខខណ្ឌក្សេត្របរិស្ថានក្នុងតំបន់។

ការណែនាំរបស់លោក រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ធ្វើឡើង នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ក្នុងពេលលោក បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ មកពី៥ភូមិ នៅក្នុងឃុំកញ្ចរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ។

លើសពីនេះទៀត លោក ឌិត ទីណា ក៏បានណែនាំឱ្យប្រមូលផ្តុំផ្ទៃដីស្រែប្រាំងឱ្យបានប្រមាណ១០០០ហិកតា មុននឹងឈានទៅរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យបាននូវអត្ថប្រយោជន៍ពីសេដ្ឋកិច្ចមាត្រដ្ឋាន

រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ

ជាមួយគ្នានេះនេះ លោក រដ្ឋមន្រ្តីបានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដូចជាការកាត់បន្ថយថ្លៃដើមផលិត ការទទួលបានការគាំទ្រផ្នែកដើមទុននិងបច្ចេកទេស និងជាពិសេស ការតភ្ជាប់ទៅកាន់ទីផ្សារដែលមានការធានាថ្លៃទុកជាមុនច្បាស់លាស់។

លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់បន្ថែមថា លោករដ្ឋមន្ត្រី ឌិត ទីណា តែងចំណាយពេលវេលាភាគច្រើនរៀងរាល់ពេលចុះមូលដ្ឋាន ជជែកជាមួយបងប្អូនកសិករពីសហគមន៍កសិកម្មទំនើប ព្រោះមានកសិករយើងកាន់តែច្រើនបានដឹង ចាប់អារម្មណ៍ និងសំណូមពរឱ្យក្រសួងកសិកម្មជួយសម្របសម្រួលរៀបចំចងក្រងពួកគាត់ឱ្យទៅជាសហគមន៍ប្រភេទនេះ។

រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ

លោក បន្ថែមថានៅក្នុងពិធីជួបសំណេះសំណាលប្រជាកសិករជាង២០០គ្រួសារ មកពីភូមិចំនួន៥ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទន្ទឹមនឹងអត្ថប្រយោជន៍នៃការរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប លោករដ្ឋមន្ត្រីក៏បានលើកឡើងពីភាពចាំបាច់ក្នុងការសិក្សាពីសមិទ្ធិលទ្ធភាពឱ្យបានត្រឹមត្រូវជាមុនសិន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនដល់កសិករដែលចូលរួម ជាពិសេសការពិនិត្យមើលទៅលើទំហំផ្ទៃដីផលិតកម្ម ដែលអាចមានសេដ្ឋកិច្ចមាត្រដ្ឋានពិតប្រាកដ។

ទាក់ទិននឹងបញ្ហានេះដែរ លោកស្រី សុខ ជា តំណាងប្រជាកសិករដាំស្រូវនៅឃុំកញ្ចរ បានលើកឡើងថា ការដាំស្រូវពូជអូអឹម៥៤៥១ ក្នុងឆ្នាំនេះមិនដល់ថ្នាក់ខាតដើមទេ ប៉ុន្តែទទួលបានប្រាក់ចំណេញតិចជាងឆ្នាំមុន ហេតុនេះហើយទើបកសិករនៅទីនេះមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើបវិញម្តង៕

រដ្ឋមន្ត្រីកសិកម្មណែនាំឱ្យមន្ត្រីជំនាញចុះសិក្សាវាយតម្លៃពីគុណភាពដីឱ្យបានត្រឹមត្រូវ