Close

រកឃើញ ៤ក្រុម បន្ថែមទៀត ឡើងទៅវគ្គ ១៦ក្រុម ចុងក្រោយ UCL

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
រកឃើញ ៤ក្រុម បន្ថែមទៀត ឡើងទៅវគ្គ ១៦ក្រុម ចុងក្រោយ UCL រកឃើញ ៤ក្រុម បន្ថែមទៀត ឡើងទៅវគ្គ ១៦ក្រុម ចុងក្រោយ UCL

ក្រុមយក្សអាល្លឺម៉ង់ FC Bayern München, Benfica, Feyenoord និង Club Brugge បានដឹកដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់កំពូលអឺរ៉ុប UEFA Champions League ដែលគ្រប់គ្នានិយមហៅកាត់ថា UCL ។

ក្រុមទាំង៤ខាងលើ ស្ថិតក្នុងចំណោមក្រុមទាំង៨ ដែលលេងនៅវគ្គជម្រុះ (Play-off) ដើម្បីស្វែងរកកៅអីឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ។ ចំពោះក្រុមកំពូលតារាងទាំង ៨ ដែលអង្គុយរងចាំ មានដូចជា Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayern Leverkusen, Lille និង Aston Villa។

រកឃើញ៤ក្រុមបន្ថែមទៀត ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL

ដូច្នេះ បូកទាំង FC Bayern München, Benfica, Feyenoord និង Club Brugge មានន័យថា មកទល់ពេលនេះ គេបានរកឃើញក្រុមសរុបចំនួន១២ហើយ ដោយត្រូវរងចាំចំនួន៤ក្រុមទៀត ដែលត្រូវប្រកួតជម្រុះ Play-off នៅយប់ថ្ងៃពុធនេះ។

ការប្រកួតនៅយប់ថ្ងៃពុធនេះ៖
– Dortmund ប៉ះ Sporting CP
-PSG ប៉ះ Stade Breastois
– Real ប៉ះ Madrid Man City
-PSV ប៉ះ Juventus ។

គួររំលឹកថា ការប្រកួត 𝗨𝗖𝗟 សម្រាប់រដូវកាលនេះ មានភាពខុសប្លែកពីសព្វដង ពោលគឺមិនមានការប្រកួតជម្រុះតាមពូល ដើម្បីយក ២ក្រុមទៀតឡើយ ដោយត្រូវប្រកួតសន្សំពិន្ទុគ្រប់ក្រុម ហើយឆ្នាំនេះ មានរហូតដល់ទៅ ៣៦ក្រុមចូលរួម។ ក្រុមនីមួយៗប្រកួតតែ ៨ប្រកួតប៉ុណ្ណោះ ដោយត្រូវលេង ៤ប្រកួតក្នុងដី និង ៤ប្រកួតក្រៅដី ហើយពិន្ទុ គ្រាប់បាល់ គ្រាប់ចំណេញ គ្រាប់ទាត់គេ គ្រាប់គេទាត់ចូល គឺបូករួមគ្នាទាំងអស់ដូចការប្រកួតលីគ បើទោះបីជាមានប៉ះក្រុមផ្សេងៗគ្នា ឬក្រុមដូចគ្នាក៏ដោយ។

បន្ទាប់ពីការប្រកួត ៨លើក ក្រុមមានពិន្ទុច្រើន ចាប់ពីលេខ១ ដល់លេខ៨ គឺត្រូវឡើងទៅវគ្គ ១៦ក្រុមបន្តស្វ័យប្រវត្តិ ចំណែកពីក្រុមលេខ ៩ដល់ ២៤ ត្រូវប្រកួត 𝗣𝗹𝗮𝘆 𝗼𝗳𝗳 ដើម្បីរក ៨ក្រុមទៀតឡើងទៅលេងវគ្គ ១៦ក្រុមចុងក្រោយ។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ពានរង្វាន់ UEFA Champion League គឺជាពានរង្វាន់កំពូលនៅអឺរ៉ុប និងល្បីល្បាញបំផុតលើពិភពលោក ដោយបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេ សរុប ១៥ដង ៕

រកឃើញ៤ក្រុមបន្ថែមទៀត ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UCL

អត្ថបទទាក់ទង