Close

ឯកឧត្ដម ហ៊ុន ម៉ានី នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ល្ងាចនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
ឯកឧត្ដម ហ៊ុន ម៉ានី នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ល្ងាចនេះ ឯកឧត្ដម ហ៊ុន ម៉ានី នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ល្ងាចនេះ

នៅរសៀលថ្ងៃ អង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម១០០០សាក់ សង្រ្គោះជីវិត»។

លើសពីការអញ្ជើញចូលរួមជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមបរិច្ចាគឈាម ជាមួយអ្នកចូលរួមផ្សេងទៀត ក្នុងគោលដៅរួមគ្នាបរិច្ចាគឈាម១០០០សាក់។ បើតាមផែនការ កម្មវិធីបរិច្ចាគឈាមនេះ ចាប់ផ្តើមនៅវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពមនុស្សធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងក្រុមបាល់ទាត់គុនខ្មែរ នឹងធ្វើឡើងនៅកីឡដ្ឋានស្តាតចាស់ ចាប់ពីម៉ោង វេលាម៉ោង ៦:00នាទី ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងចូលរួមផ្ដល់កិត្តិយស Kick off (កែបាល់) ផងដែរ។ ការប្រកួតនេះ នឹងបើកឲ្យបងប្អូនទស្សនាដោយសេរី៕

ឯកឧត្ដម ហ៊ុន ម៉ានី នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ល្ងាចនេះ

អត្ថបទទាក់ទង