Ronaldo ក្លាយជាអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ក្នុងរយៈពេល២ឆ្នាំជាប់គ្នា
ខ្សែប្រយុទ្ធរបស់ Al Nassr កីឡាករ Cristiano Ronaldo គឺជាអត្តពលិក ដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៤ ដោយរកបានសរុបចំនួន ២៦០លានដុល្លារអាមេរិក ពីប្រាក់ខែ ការឈ្នះការប្រកួត និងប្រាក់រង្វាន់ផ្សេងៗ។
តារាបាល់ទាត់វ័យ ៤០ ឆ្នាំរូបនេះ បានឈរនៅលើកំពូលតារាង អត្តពលិកទាំង១០០នាក់ ដែលរកចំណូលបានច្រើនជាងគេនៅលើពិភពលោក ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា។ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករបាល់បោះ Stephen Curry ដោយរកបាន ១៥៣.៨ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ ចំណែកអ្នកប្រដាល់ Tyson Fury ឈរលេខ៣ រកបាន ១៤៧លានដុល្លារអាមេរិក, កីឡាករបាល់ទាត់ Lionel Messi ឈរលេខ៤ មាន ១៣៣.២លានដុល្លារអាមេរិក និងកីឡាករបាល់បោះ Lebron James ឈរលេខ៥ រកបាន ១៣៣.២លានដុល្លារអាមេរិក។
ខាងក្រោមនេះ ជាអត្តពលិកទាំង១០ ដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៤៖
១ Cristiano Ronaldo រកចំណូលបាន ២៦០ លានដុល្លារ
២ Stephen Curry រកចំណូលបាន ១៥៣,៨ លានដុល្លារ
៣ Tyson Fury រកចំណូលបាន ១៤៧ លានដុល្លារ
៤ Lionel Messi រកចំណូលបាន ១៣៥ លានដុល្លារ
៥ LeBron James រកចំណូលបាន ១៣៣,២ លានដុល្លារ
៦ Neymar រកចំណូលបាន ១៣៣ លានដុល្លារ
៧ Oleskandr Usyk រកចំណូលបាន ១២២ លានដុល្លារ
៨ Karim Benzema រកចំណូលបាន ១១៦ លានដុល្លារ
៩ Kylian Mbappe រកចំណូលបាន ១១០ លានដុល្លារ
១០ Jon Rahm រកចំណូលបាន ១០៥,៨ លានដុល្លារ។
សរុបមក ក្នុងបញ្ជីអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ទាំង 100 រកបានសរុបប្រមាណ ៦.២ ពាន់លានដុល្លារ ដែលកើនឡើង ១៤% បើប្រៀបធៀបនឹងឆ្នាំមុន៕