Close

កម្ពុជា អាចនឹងត្រូវ​ជំនួស​ បន្ទាប់​ពី​ប៉ាគីស្ថានសម្រេច​ដក​ខ្លួន​ពី Asian Cup

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
កម្ពុជា អាចនឹងត្រូវ​ជំនួស​ បន្ទាប់​ពី​ប៉ាគីស្ថានសម្រេច​ដក​ខ្លួន​ពី Asian Cup កម្ពុជា អាចនឹងត្រូវ​ជំនួស​ បន្ទាប់​ពី​ប៉ាគីស្ថានសម្រេច​ដក​ខ្លួន​ពី Asian Cup

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៉ាគីស្ថាន បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួតត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup 2027 បន្ទាប់​ពី​ត្រូវ​បាន​​​សហព័ន្ធ​កីឡា​បាល់ទាត់ពិភពលោក ហៅកាត់ថា FIFA ​បាន​ផ្អាកដំណើរ​ការ ដោយសារការបរាជ័យរបស់ខ្លួន ក្នុងការធានាឱ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ។

កាល​ពី​​ពេលថ្មីៗនេះ FIFA បានពិន័យ​​ព្យួរសហព័ន្ធ​កីឡា​បាល់ទាត់​ប៉ាគីស្ថាន (PFF) ​ដោយ​មាន​ប្រសិទ្ធភាព​ភ្លាម​ៗ បន្ទាប់​ពី​ពួក​គេ​បាន​បរាជ័យ​ក្នុង​ការ​កែ​ប្រែ​ធម្មនុញ្ញ​​​របស់​ខ្លួន​ ដើម្បី​ធានា​បាន​នូវ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​យុត្តិធម៌ និង​ប្រជា​ធិបតេយ្យ​ សម្រាប់​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​បាន​កំណត់​ដោយ​ FIFA ​ជា​ផ្នែកមួយ​នៃ​​ដំណើការ​ប្រក្រតី​របស់សហព័ន្ធ​កីឡា​បាល់ទាត់​ប៉ាគីស្ថាន។ ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ក៏បាន​កំណត់​ពេល​ត្រឹម​​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២៥ ​ដើម្បី​ឲ្យសហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន ​​រៀប​ចំ​មហា​សន្និបាត​ ដើម្បី​​អនុម័ត​​លើ​វិសោធកម្ម​នៃ​ធម្មនុញ្ញ​របស់​ខ្លួន​​​​ស្រប​តាម​ការ​​បង្ហាញ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី។

កម្ពុជា អាចនឹងត្រូវ​ជំនួស​ បន្ទាប់​ពី​ប៉ាគីស្ថានសម្រេច​ដក​ខ្លួន​ពី Asian Cup

យ៉ាង​ណា កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ តាម​រយៈ​ផេក FootbalPakistaan.Com​ របស់​សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ បាន​ប្រកាស​ថា ​ខ្លួន​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់ 2027 AFC Asian Cup ហើយ។ ដូច្នេះនៅ​ពូល E នៃពាន​រង្វាន់ 2027 AFC Asian Cup មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ​គឺ ស៊ីរី អាហ្វហ្គានីស្ថាន និង មីយ៉ាន់ម៉ា។ ប្រសិន​បើ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី ​ត្រូវ​ដាក់​ជំនួស​​គឺអាចនឹងដាក់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា វិញ​ ពី​ព្រោះ ប៉ាគីស្ថាន បាន​ប្រកួត​ជម្រុះបឋម​​ ជា​មួយ​ កម្ពុជា ​មុន​ទទួល​បាន​កៅអី ឡើង​ទៅ វគ្គ​ជម្រុះ​ក្នុង​ពូល។

គួរបញ្ជាក់ថា ក្នុងការ​ជម្រុះ​បឋម​ ជើង​ទី១ កម្ពុជា បាន​ត្រឹម​ស្មើជាមួយ ប៉ាគីស្ថាន ក្នុងលទ្ធផល ០-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក មុនពេល ប៉ាគីស្ថាន យកឈ្នះ កម្ពុជា ​១-០ នៅជើងទី២ ក្នុងប្រទេស​ប៉ាគីស្ថាន៕

កម្ពុជា អាចនឹងត្រូវ​ជំនួស​ បន្ទាប់​ពី​ប៉ាគីស្ថានសម្រេច​ដក​ខ្លួន​ពី Asian Cup

អត្ថបទទាក់ទង