Close

រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យអ្នកទេសចរជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យអ្នកទេសចរជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យអ្នកទេសចរជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា

ក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា ដែលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានណែនាំដល់បណ្តាអ្នកទេសចរទាំងអស់ ជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា ស្ថិតនៅក្នុងមូលដ្ឋានខេត្តក្រចេះ ។

ការណែនាំរបស់លោក នេត្រ ភក្រ្តា នេះ ធ្វើឡើងនៅថ្ងៃទី ២ ខែកុម្ភៈ ក្នុងពេលលោក នាំ លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីមកស្គាល់រសជាតិទេសចរណ៍ធម្មជាតិមូលដ្ឋាន និងការនាំចេញនឹងកន្លែង នៅសហគមន៍ទេសចរណ៍កោះទ្រង់។

លោក នេត្រ ភក្រ្តា បានសេរសេរនៅលើបណ្តាញសង្គមថា «បងប្អូនដែលចង់ជិះសេះទន្សាយក្រហម, សូមអញ្ជើញមកជិះកម្សាន្តនៅកោះទ្រង់, សហគមន៍ទេសចរណ៍នៅទីនេះផ្តល់សេវាជូន! ថ្ងៃនេះ ខ្ញុំបាននាំឯកឧត្តមទូតម៉ាឡេស៊ីនិងសហការីមកស្គាល់រសជាតិទេសចរណ៍ធម្មជាតិមូលដ្ឋាន និងការនាំចេញនឹងកន្លែង»។

រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យអ្នកទេសចរជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា

លោករដ្ឋមន្ត្រីបន្ថែមថា «ចំណាយត្រឹមតែ ៤០០០០ រៀលសម្រាប់រទេះសេះមួយ ហើយសម្រាប់រទេះគោតម្លៃមួយ ៦០០០០រៀល ហើយបងប្អូនអាចជួលកង់សហគមន៍ជិះ ឬក៏មានម៉ូតូផងដែរសម្រាប់មធ្យោបាយធ្វើដំណើរ»។

លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា «បងប្អូនអាចគយគន់ទស្សនាកោះទំហំ ២៣៣ ហិកតា មានបងប្អូនរស់នៅ ៣៨៦ គ្រួសារនេះជាមួយទេសភាពល្អស្អាត មានផល្លានុផលស្រស់ ក្រូចថ្លុងដែលជាប់ជាផលិតផលសម្គាល់ភូមិសាស្ត្រ GI ដែលមានឱជារសឆ្ងាញ់ពិសា, ផ្លែចេក និងដំណាំរួមផ្សំផ្សេងទៀត»។

លោកបន្តថា «ចំណែកប្រជាជនអ្នកកោះទ្រង់ក៏រួសរាយរាក់ទាក់។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក្រុងក្រចេះ និងសង្កាត់កោះទ្រង់ដែលបានរៀបចំសហគមន៍ទេសចរណ៍នេះបានយ៉ាងល្អ និងសូមអំពាវនាវដល់បងប្អូននៅក្នុងខេត្តក្រចេះ ឬមកពីខេត្តផ្សេងៗទៀត អញ្ជើញមកទស្សនាកម្សាន្តនៅកោះទ្រង់!»៕

រដ្ឋមន្ត្រីព័ត៌មានណែនាំឱ្យអ្នកទេសចរជិះរទេះសេះ និងរទេះគោទស្សនាកោះទ្រង់ ទំហំ ២៣៣ ហិកតា

អត្ថបទទាក់ទង