Close

ត្រីមាសទី១ ហ្វេសប៊ុក សម្ដេច ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតប ២៨គណនី

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
ត្រីមាសទី១ ហ្វេសប៊ុក សម្ដេច ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតប ២៨គណនី ត្រីមាសទី១ ហ្វេសប៊ុក សម្ដេច ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតប ២៨គណនី

ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ រួមមាន៖

– បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ សរុបចំនួន ៩១គណនី
-បានទទួលការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនី ចំនួន ២៨គណនី
-បាននិងកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ចំនួន ៤៥គណនី
-បានលើកជាគំនិតយោបល់របស់ប្រជាពលរដ្ឋ ដើម្បីជ្រាប ចំនួន ១៨គណនី។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានឱ្យដឹងថា ជាមួយគ្នានេះ ក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

វឌ្ឍនភាពការងារនេះ អាចសម្រេចទៅបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង និងទំព័រហ្វេសប៊ុករបស់ ឯកឧត្តម។

ទន្ទឹមនឹងលទ្ធផលខាងលើនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃទាំងអស់ បន្តខិតខំពន្លឿនការដោះស្រាយករណីនៅសេសសល់ និងត្រូវប្រាកដថារាល់ដំណោះស្រាយនោះ មានភាពគ្រប់ជ្រុងជ្រោយ និងចំបញ្ហា ព្រមទាំងបានចប់ចុងចប់ដើម ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជាតាមបែបបទរដ្ឋបាលប៉ុណ្ណោះទេ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សូមសម្តែងការកោតសរសើរចំពោះមន្ត្រីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និងផលប្រយោជន៍។ល។

ជាមួយគ្នានេះឯកឧត្តមអភិសន្ដិបណ្ឌិត ក៏សូមថ្លែងអំណរគុណចំពោះពុកម៉ែ បងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ទំព័រហ្វេសប៊ុករបស់ខ្ញុំ និងទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានា ក្រៅប្រព័ន្ធតុលាការ ដែលជាផ្នែកដ៏សំខាន់ជួយសម្រួលដល់ជីវភាពរស់នៅរបស់ពុកម៉ែ បងប្អូនជនរួមជាតិ ក៏ដូចជារួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង ឱ្យកាន់តែរីកចម្រើន សម្បូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ៕

ត្រីមាសទី១ ហ្វេសប៊ុក សម្ដេច ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានដោះស្រាយ និងឆ្លើយតប ២៨គណនី