Close

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រជែងគ្នានៅតំណែងកំពូលតារាង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡា
លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រជែងគ្នានៅតំណែងកំពូលតារាង លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រជែងគ្នានៅតំណែងកំពូលតារាង

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឬខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ បានបញ្ចប់សប្តាហ៍ទី២០ហើយ ដោយក្នុងនោះ គេសង្កេតឃើញថា ក្រុមសឹងក្រហមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រដេញពិន្ទុគ្នា នៅកំពូលតារាង ដោយខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។

ក្នុងសប្តាហ៍ទី២០នេះ ក្រុមសឹងក្រហមភ្នំពេញក្រោន ទទួលបាន៣ពិន្ទុ ដ៏មានសារៈសំខាន់ បន្ទាប់ពីយកឈ្នះ ក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ២ទល់នឹង០។ គ្រាប់បាល់ជ័យជំនះរបស់របស់ភ្នំពេញក្រោន រកបានដោយខ្សែប្រយុទ្ធ JELLE JOOST GOSELINK និងកីឡាករ អ៊ន ចាន់ប៉ូលីន។

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រជែងគ្នានៅតំណែងកំពូលតារាង

ចំណែកក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ក៏ធ្វើបានល្អដូចគ្នា ដោយរកបាន ៣ពិន្ទុ បន្ទាប់ពីយកឈ្នះ ក្រុមកំពុងឡើងជើង អង្គរថាយហ្គឺរ អេហ្វស៊ី ក្នុងលទ្ធផល ៣ទល់នឹង២។ ៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន, BOUNKONG BOUNPHACHAN និងកីឡាករ TAKASHI ODAWARA ខណៈ២គ្រាប់របស់ក្រុមអង្គរថាយហ្គឺរ រកបានដោយកីឡាករ NAGASHIMA KODAI និងមួយគ្រាប់ទៀត ជាបាល់ធ្វើឲ្យចូលទីខ្លួនឯង(Own Goal) របស់ TAKASHI ODAWARA។

ឆ្លងកាត់២០ប្រកួតនៅលើទីលាន ក្រុមភ្នំពេញក្រោន កំពុងឈរកំពូលតារាង មាន ៤៧ពិន្ទុ ដោយឈ្នះ ១៥ ចាញ់១ និងស្មើ២ ខណៈ ព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ២ មាន ៤៦ពិន្ទុ ក្រោយឈ្នះ ១៥ ចាញ់២ និងស្មើ១។ ចំណែក្រុមសេះមាសវិសាខា ដែលទើបតែចែកផ្លូវជាមួយគ្រូបង្វឹក ឈរនៅលេខ៣ មាន ៤១ពិន្ទុ ដោយឈ្នះ ១៣ ចាញ់៤ និងស្មើ២៕

លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង កំពុងប្រជែងគ្នានៅតំណែងកំពូលតារាង

អត្ថបទទាក់ទង