អបអរសាទរ! ព្រំ សំណាង ទទួលបានរថយន្ត Mazda មួយគ្រឿង ក្រោយចំណាយពេលឈរជាង ៨ម៉ោង បីដៃគូ
កាលពីយប់ ថ្ងៃ០៨ ខែមិនា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកលេងគុនខ្មែរ រហស្សនាមជាងកាត់សក់ ព្រំ សំណាង ទទួលបានរថយន្ត Mazda មួយគ្រឿង ក្រោយចំណាយពេលរហូតដល់ជាង ៨ម៉ោង បីដៃគូ ក្នុងកម្មវិធីរបស់ Boostrong។
មែនទែនទៅ អ្នកប្រដាល់គុនខ្មែររូបនេះ បានលេខ២ទេ ប៉ុន្តែដោយឃើញភាពអំណត់តស៊ូ អមជាមួយនឹងភាពកំសត់កម្រជាមួយគុនខ្មែរ ធ្វើឲ្យខាង Boostrong សម្រេចផ្ដល់ជូនឡានមួយគ្រឿងទៅគាត់ដែរ។ បន្ទាប់ពី៨ម៉ោង ១៧នាទី អ្នកដែលទទួលបានលេខ១ គឺមានឈ្មោះថា សំអុល។
ក្នុងព្រឹត្តិការណ៍បីស្រ្តីពិភពលោក Boostrong Power to women festival មានការចូលរួមរហូតដល់ ៥០០គូ ក្នុងនោះក៏មាន ព្រំ សំណាង ផងដែរ។ អ្នកដែលទទួលបានលេខ១ បានឡាន ស៊េរីទំនើប ឆ្នាំ២០២៤, លេខ២ បាន ម៉ូតូ សេរីទំនើប, លេខ៣ ដល់ លេខ ៥០ បានទឹកប្រាក់ជាច្រើនបន្ថែមទៀតផង។
ដូច្នេះ ក្តីស្រមៃ ព្រំ សំណាង ចង់បានឡានជិះ ពេលនេះបានក្លាយជាការពិតហើយ សង្ឃឹមថាឡានមួយគ្រឿងនេះ នឹងជំរុញទឹកចិត្ត ព្រំ សំណាង ឲ្យខិតខំហ្វឹកហាត់កាន់តែខ្លាំង ជាពិសេសលើកមុខមាត់គុនខ្មែរយើងបន្តទៀត និងដណ្ដើមមេដាយមាសជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣៕