Close

ទីបំផុត! គិរីវង់សុខសែនជ័យ រកបានជ័យជម្នះ លើកដំបូង ក្នុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន កីឡា
ទីបំផុត! គិរីវង់សុខសែនជ័យ រកបានជ័យជម្នះ លើកដំបូង ក្នុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត ទីបំផុត! គិរីវង់សុខសែនជ័យ រកបានជ័យជម្នះ លើកដំបូង ក្នុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត

បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត នៅទីបំផុត! ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ រកបានជ័យជំនះលើកដំបូង របស់ខ្លួន ក្រោយយកឈ្នះ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) សប្តាហ៍ទី១៩ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ នាកីឡដ្ឋានគិរីវង់។

កាលពីម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ជនជាតិសិង្ហបុរី លោក SATYASAGARA បានស៊ុតបញ្ជូលទីចំនួន៤គ្រាប់ ដោយកីឡាករ៣នាក់ ពោលគឺរកបានដោយកីឡាករ ឃាន់ សុមិន ២គ្រាប់, អារីហ្វីន ម៉ូហាម៉ាត់ និង Neville Nbanwei ម្នាក់មួយគ្រាប់ ខណៈសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ រកបានមួយគ្រាប់ពីសំណាក់កីឡាករ ចាន់ វិបុលដាវីឌ។ មែនទែនទៅ នេះគឺជាជ័យជំនះលើកដំបូងហើយ សម្រាប់គិរីវង់សុខសែនជ័យ ក្នុងរដូវកាលនេះ បន្ទាប់ពីលេងមិនឈ្នះ ១៧ប្រកួតជាប់ៗគ្នា ហើយក៏ជាលើកដំបូង ដែលគិរីវង់សុខសែនជ័យ រកគ្រាប់បាល់បានលើសពី២គ្រាប់ ក្នុងមួយប្រកួត។

ទីបំផុត! គិរីវង់សុខសែនជ័យ រកបានជ័យជម្នះ លើកដំបូង ក្នុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត

គិតត្រឹមសប្ដាហ៍ទី១៩នេះ គិរីវង់សុខសែនជ័យ នៅតែឈរបាតតារាង មាន ៥ពិន្ទុ ស្មើគ្នាជាមួយ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ខណៈក្រុមភ្នំពេញក្រោ ឈរកំពូលតារាង មាន ៤៤ពិន្ទុ រីឯក្រុមព្រះខ័នរាជស្វាយរៀង ឈរនៅលេខ២ មាន ៤៣ពិន្ទុ។

គួរបញ្ជាក់ថា នៅសប្ដាហ៍ក្រោយ ក្រុមគិរីវង់សុខសែនជ័យ នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Tiffy Army FC នៅស្តាតចាស់ ខណៈ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ បើកីឡដ្ឋាន AIA Stadium, KMH Park ទទួលស្វាគមក្រុមកំពូលតារាងភ្នំពេញក្រោន៕

ទីបំផុត! គិរីវង់សុខសែនជ័យ រកបានជ័យជម្នះ លើកដំបូង ក្នុងរដូវកាលនេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល ១៧០ថ្ងៃក្នុងការប្រកួត

អត្ថបទទាក់ទង