Close

ក្រុមយុវជន សៀមរាប យូណាយធីត ក្លាយជាម្ចាស់ពានរង្វាន់ 4×4 របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 ហើយកក់កៅអីទៅប្រកួតនៅជប៉ុន

ដោយ៖ Chhan Sreyka ​​ | 16 ម៉ោងមុន កីឡា
ក្រុមយុវជន សៀមរាប យូណាយធីត ក្លាយជាម្ចាស់ពានរង្វាន់ 4×4 របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 ហើយកក់កៅអីទៅប្រកួតនៅជប៉ុន ក្រុមយុវជន សៀមរាប យូណាយធីត ក្លាយជាម្ចាស់ពានរង្វាន់ 4×4 របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 ហើយកក់កៅអីទៅប្រកួតនៅជប៉ុន

ការប្រកួតបាល់ទាត់យុវជន ៤ទល់៤ របស់លោកអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 បានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី១៩ ខែមករា ម្សិលមិញនេះ នៅតារាងបាល់ទាត់វិទ្យាល័យ ព្រះស៊ីសុវត្ថិ។

បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញ ពោពេញទៅដោយសម្ថភាព និងទេពកោសល្យ ទីបំផុត ក្រុមបាល់ទាត់សៀមរាប យូណាយធីត អាយុក្រោម ១០ឆ្នាំ បានក្លាយជាម្ចាស់ពានរង្វាន់មួយនេះ ជើងឯករងបានទៅលើ Young Dragon FC ខណៈលេខ៣ បានទៅលើក្រុមផ្ការីកគ្រប់រដូវ របស់នាយពាក់មី។

ក្រុមយុវជន សៀមរាប យូណាយធីត ក្លាយជាម្ចាស់ពានរង្វាន់ 4x4 របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 ហើយកក់កៅអីទៅប្រកួតនៅជប៉ុន

បន្ទាប់ពីការឈ្នះជើងឯក 𝟒𝐯𝟒 នេះ ក្រុមសៀមរាប យូណាយធីត អាយុក្រោម ១០ឆ្នាំ នឹងទទួលបានឱកាសទៅប្រទេសជប៉ុន នៅរដូវក្ដៅខាងមុខ សម្រាប់ការប្រកួត 𝟒𝐯𝟒 Asian Cup ដែលរៀបចំឡើងក្នុងប្រទេសជប៉ុន។

ក្រោយបិទបញ្ចប់ការប្រកួតពានរង្វាន់ 𝟒𝐯𝟒 ដែលជាពាន សម្រាប់កុមារអាយុ ក្រោម ១០ឆ្នាំ លោក Keisuke Honda បានលើកឡើងថា៖« ពួកគេនឹងក្លាយជាកីឡាករជម្រើសជាតិកម្ពុជា នាពេលអនាគត ហើយពួកគេនឹងធ្វើឱ្យអ្នករីករាយ ដូច្នេះសូមបន្តគាំទ្រពួកគេ ហើយខ្ញុំសង្ឃឹមថា ក្រុមជម្រើសជាតិកម្ពុជានឹងកាន់តែខ្លាំងជាងមុន និងអាចលេង 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 នាពេលនាអនាគត វាគឺជាសុបិន្តរបស់ខ្ញុំ»។

គួររំលឹកថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិដំបូង កាលពីខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ លោក Honda បានចាញ់ការប្រកួតបើកឆាករបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១ ជាមួយម៉ាឡេស៊ី។ លុះដល់ បញ្ចប់ភារៈកិច្ចនៅស៊ីហ្គេម ២០២៣ លោកបានចែកផ្លូវគ្នាជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីចប់កុងត្រា៕


ក្រុមយុវជន សៀមរាប យូណាយធីត ក្លាយជាម្ចាស់ពានរង្វាន់ 4x4 របស់លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 ហើយកក់កៅអីទៅប្រកួតនៅជប៉ុន

អត្ថបទទាក់ទង