Close

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រលប់មកកម្ពុជា ពាក់កណ្ដាលខែនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ កីឡា
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រលប់មកកម្ពុជា ពាក់កណ្ដាលខែនេះ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រលប់មកកម្ពុជា ពាក់កណ្ដាលខែនេះ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រឡប់មកប្រទេសកម្ពុជា ជាថ្មីម្ដងទៀត ដើម្បីរៀបចំការប្រកួតបាល់ទាត់សម្រាប់ក្មេងៗ 𝟒𝐱𝟒 ក្នុងពាក់កណ្ដាលខែនេះ។

បើតាមព័ត៍មានបឋមដែលទទួលបាន អតីតគ្រូបង្វឹកក្រុមគោព្រៃកម្ពុជារូបនេះ នឹងរៀបចំការប្រកួតបាល់ទាត់ក្មេងៗ 𝟒𝐱𝟒 នៅតារាងបាល់ទាត់វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

មែនទែនទៅ កម្មវិធីប្រកួតបាល់ទាត់ 𝟒𝐱𝟒 របស់ 𝐇𝐨𝐧𝐝𝐚 កំពុងល្បីខ្លាំងនៅជប៉ុន ព្រោះមានរបៀបលេងប្លែកៗច្រើន ហើយជាកិត្តិយសផងដែរ ដែលលោក 𝐇𝐨𝐧𝐝𝐚 មករៀបចំកម្មវិធីនេះនៅកម្ពុជា ដើម្បីជួយអភិវឌ្ឍថ្នាលយុវជនបាល់ទាត់នៅតាមវិទ្យាល័យ។

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រលប់មកកម្ពុជា ពាក់កណ្ដាលខែនេះ

គួររំលឹកថា លោក Keisuke Honda បានចូលមកដឹកនាំក្រុមជម្រើសជាតិដំបូង កាលពីខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ លោក Honda បានចាញ់ការប្រកួតបើកឆាករបស់គាត់ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្នុងលទ្ធផល ៣-១ ជាមួយម៉ាឡេស៊ី។ លុះដល់ បញ្ចប់ភារៈកិច្ចនៅស៊ីហ្គេម ២០២៣ លោកបានចែកផ្លូវគ្នាជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីចប់កុងត្រា។

គួរបញ្ជាក់ថា អំឡុងពេលជាគ្រូបង្វឹក លោក Keisuke Honda សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃ ទាំងថវិកា ទាំងស្មារតី ដើម្បីជួយអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជាអោយបានរីកចំរើន និងបានបន្សល់អនុស្សាវរីយ៍ស្នាដៃ ដែលជាគុណប្រយោជន៍អោយកម្ពុជា។ លោកក៏បានបង្កើតក្លិបបាល់ទាត់មួយផងដែរ ដែលមានឈ្មោះថា Soltilo Angkor FC ដែលលេងនៅកម្ពុជាលីគ២ ប៉ុន្តែបានសម្រេចបិទក្លិបវិញ បន្ទាប់ពីបើកបានរយៈពេល ៧ឆ្នាំ៕

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក 𝐊𝐞𝐢𝐬𝐮𝐤𝐞 𝐇𝐨𝐧𝐝𝐚 នឹងត្រលប់មកកម្ពុជា ពាក់កណ្ដាលខែនេះ