Close

តើកម្ពុជា អាចយកឈ្នះ ថៃ បានដែរឬទេ ខណៈ៧លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះថៃ ទាល់តែសោះ

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
តើកម្ពុជា អាចយកឈ្នះ ថៃ បានដែរឬទេ ខណៈ៧លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះថៃ ទាល់តែសោះ តើកម្ពុជា អាចយកឈ្នះ ថៃ បានដែរឬទេ ខណៈ៧លើកចុងក្រោយ កម្ពុជា មិនដែលឈ្នះថៃ ទាល់តែសោះ

នៅយប់ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ វេលាម៉ោង ៨៖០០នាទីយប់ ក្រុមគោព្រៃកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិថៃ ក្នុងការប្រកួត AFF Cup 2024 នៅឯកីឡដ្ឋាន RAJAMANGALA ប្រទេសថៃ។

ប្រវត្តិជួបគ្នារវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិថៃ ក្នុង៧ប្រកួតចុងក្រោយនេះ ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ទទួលបានលទ្ធផលស្មើទល់នឹងក្រុមជម្រើសជាតិថៃ បានតែម្ដងគត់ ពោលគឺនៅឆ្នាំ១៩៧១ និងចាញ់ចំនួន៦ប្រកួត។

ជម្រើស​របស់​កម្ពុជា ​គឺត្រូវឈ្នះថៃ​ ដាច់ខាតនៅយប់នេះ ទើប​អាច​មាន​ឱកាស​អ៊ុត​ក្នុង​ការ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ត្រឹម​ស្មើ​ក៏​អស់​ឱកាស​ដែរ។ នៅ​ម៉ោង​ដំណាល​គ្នា​នេះ​ សិង្ហបុរី នឹង​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប្រសិន​បើ​ឈ្នះ​ ម៉ាឡេស៊ី ប៉ុន្តែ​ប្រសិន​បើ​​ស្មើ​គឺ ត្រូវ​អ៊ុត​មើល​លទ្ធផល​របស់​កម្ពុជា​ជា​មួយ​ថៃ។ចំណែក​ម៉ាឡេស៊ី វិញ​ត្រូវ​ការ​ឈ្នះ​​សិង្ហបុរី ​ទើប​អាច​មាន​ឱកាស​អ៊ុត​​ក្នុង​ការ​ឡើង​វគ្គ​បន្ត ប៉ុន្តែ​ប្រសិន​បើ​ត្រឹម​ស្មើ​ក៏​អស់​ឱកាស​ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រាត្រី​នេះ​ ក្រុមកម្ពុជាកាន់ពិបាកខ្លាំង ដោយ​សារ​គ្មាន​កម្លាំង​សំខាន់ជា​ច្រើន​នាក់។ ខ្សែ​បម្រើ​កណ្តាល​ដ៏​សំខាន់ យូឌៃ អូកាវ៉ា មិន​អាច​បង្ហាញ​ខ្លួន​បាន​ទេ បន្ទាប់​ពី​ទទួលបានកាតលឿង២ប្រកួតជាប់គ្នា ស្មើ​នឹង​ជាប់ពិន័យមួយ​ប្រកួត។ ជា​ពិសេសខ្សែ​ការពារ​ដ៏​សំខាន់ កាន់ ម៉ូ និង​ខ្សែ​បម្រើ​ដ៏​ឆ្នើម​ គឹម សុខយុទ្ធ របួស​មិន​អាច​លេង​បាន​ទេ ខណៈ​​ខ្សែ​ការពារ​ សឿយ វិសាល ក៏​មិនច្បាស់​ថា​អាច​លេង​បាន​ឬ​ទេ។

ទោះ​បី​ជា​ថៃ ​បាន​កក់​កៅអី​ឡើង​វគ្គ​បន្ត​ហើយ​ក្តី ប៉ុន្តែ​ថៃ​ហាក់​ដូច​ជា​មិន​បន្ធូរ​​ជើង​ក្នុង​ការ​លេង​ជា​មួយ​កម្ពុជា​ឡើយ។ ពួក​គេ​បាន​កោះហៅ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ Supachok Sarachat មក​ពី​ក្លិប Hokkaido Consadole Sapporo នៃ​លីគ​កំពូល​ជប៉ុន​ថែម​ទៀត៕

អត្ថបទទាក់ទង