Close

កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup

គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី លោក Pau Marti Vicente មានការខកចិត្តយ៉ាងខ្លាំង ចំពោះបញ្ហាដែលម៉ាឡេស៊ី បានជួបប្រទះ ក្នុងការប្រកួត ASEAN Cup 2024 នេះ ដោយសារកីឡាកររបស់ខ្លួនមួយចំនួន ត្រូវវបានក្លិបកោះហៅត្រលប់ទៅវិញ។

ម៉ាឡេស៊ី មិនដែលមានកីឡាករពេញ ២៦នាក់ ក្នុងព្រឹត្តិការណ៍ ASEAN Cup ឆ្នាំ២០២៤។ ក្នុងការប្រកួតបើកឆាក ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយកម្ពុជានោះ ពួកគេគ្មានកីឡាករ Declan Lambert និងអ្នកចាំទី Kalamullah Al-Hafiz ដោយសារការប្តេជ្ញាចិត្តជាមួយក្លឹបរបស់ពួកគេ។

កាលពីថ្ងៃទី១១ ខែធ្នូ ប្រទេសម៉ាឡេស៊ី បានយកឈ្នះទីម័រខាងកើត ៣-២ ក្នុងផ្ទះ ប៉ុន្តែមិនអាចចុះឈ្មោះខ្សែបម្រើ Syamer Kutty Abba និង Muhammad Adib Abdul Raop បានឡើយ។ មុននោះ កីឡាករទាំងពីរត្រូវបានក្លិបមេរបស់គេ Penang កោះហៅមកលេងក្នុងជ័យជម្នះ ៤-០ លើក្រុម PT Athletic FC ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃពានរង្វាន់ 2024/2025 Challenge Cup នៅថ្ងៃទី ១០ ខែធ្នូ។

កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup

នៅជុំទី៣ ម៉ាឡេស៊ី នឹងទៅជួបក្រុមការពារតំណែងជើងឯកថៃ ប៉ុន្តែទំនងជាគ្មានកីឡាករចំនួន ៦នាក់ ដោយសារក្លិប Sabah FC បានសម្រេចចិត្តប្រមូលកីឡាករ ៤រូប ខ្សែការពារ Daniel Ting, Dominic Tan, ខ្សែបម្រើ Stuart Wilkin និងខ្សែប្រយុទ្ធ Darren Lok ដើម្បីលេងទល់នឹង Kuching City ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Malaysian Cup។ ទន្ទឹមនឹងនេះ នាយកដ្ឋានវេជ្ជសាស្ត្ររបស់ក្រុម បានប្រកាសថា Darren Lok រួមជាមួយ នឹងខ្សែប្រយុទ្ធ Syafiq Ahmad និង Fergus Tierney ទំនងជាត្រូវខកខានការប្រកួតដោយសារតែរបួស។

យោងតាមកាសែត New Straits Times (NST) គ្រូបង្វឹកលោក Vicente យល់ថា ក្លឹបនានាមានសិទ្ធិធ្វើដូច្នេះបាន ដោយសារតែ ASEAN Cup មិនមែនជាផ្នែកនៃថ្ងៃរបស់ FIFA ប៉ុន្តែនៅតែខកចិត្តនឹងអ្វីដែលកំពុងកើតឡើង។ លោក Vicente បាននិយាយថា “យើងមិនដឹងច្បាស់ថាតើកីឡាករប៉ុន្មាននាក់នឹងមានវត្តមាន។ ខ្ញុំគិតថា វាជាការលំបាកសម្រាប់កីឡាករក្នុងការផ្ដោតលើក្រុមជម្រើសជាតិ នៅពេលដែលពួកគេត្រូវបានក្លឹបហៅត្រឡប់ទៅវិញ ហើយបន្ទាប់មកវិលមកវិញ »។

កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup

កីឡាករខ្លះមានពេលតែពីរថ្ងៃប៉ុណ្ណោះ ដើម្បីហាត់ជាមួយក្រុមជម្រើសជាតិ។ អ្នកខ្លះអស់កម្លាំងខ្លាំងបន្ទាប់ពីលេង ៤ ឬ ៥ប្រកួត ក្នុងរយៈពេល ១២ថ្ងៃ។ គ្រូបង្វឹកសញ្ជាតិអេស្បាញ បានថ្លែងអំណរគុណដល់កីឡាកររបស់គាត់ ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព។

មុនការប្រកួត ម៉ាឡេស៊ី មិនអាចហៅក្រុមខ្លាំងៗរបស់ខ្លួនបានទេ ដោយសារក្លឹបមួយចំនួន មិនព្រមឲ្យកីឡាកររបស់ខ្លួនចូលរួមជាមួយក្រុមជម្រើសជាតិនោះទេ។ អត្ថបទនៅលើ NST បាននិយាយថា “សំណួរត្រូវបានលើកឡើងអំពីស្ថិរភាព និងការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិ” ។

ប៉ុន្តែការលំបាកនេះ មិនបានធ្វើឲ្យសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) បោះបង់ចោលគោលដៅឈានដល់វគ្គផ្ដាច់ព្រ័ត្រ ASEAN Cup ឡើយ។ អគ្គលេខាធិការ FAM លោក Datuk Noor Azman Rahman បាននិយាយថា ៖«យើងនៅតែអនុវត្តវាមួយជំហានម្តងៗ។យើងជឿជាក់ថា គ្រូបង្វឹក Pau Marti Vicente មានជំនាញក្នុងការដឹកនាំក្រុមឱ្យទទួលបានជោគជ័យ»។

ក្រោយប្រកួតបាន២ប្រកួត ម៉ាឡេស៊ីមាន ៤ពិន្ទុ និងកំពុងឈរកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល A។ ម៉ាឡេស៊ីមាន នឹងត្រូវប្រកួតក្រៅដីជាមួយថៃ នៅថ្ងៃទី១៤ ខែធ្នូ និងការប្រកួតជាមួយសិង្ហបុរី នៅថ្ងៃទី២០ ខែធ្នូ៕

កីឡាករម៉ាឡេស៊ី ត្រូវបានក្លឹបកោះហៅទៅវិញ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ ASEAN Cup

អត្ថបទទាក់ទង