Close

គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថាពេលនេះ ឥណ្ឌូណេស៊ី ខ្លាំងជាងមុន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថាពេលនេះ ឥណ្ឌូណេស៊ី ខ្លាំងជាងមុន គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថាពេលនេះ ឥណ្ឌូណេស៊ី ខ្លាំងជាងមុន

គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Hajime Moriyasu ចង់ឱ្យកីឡាករជប៉ុន មានការប្រុងប្រយ័ត្ន ចំពោះក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលបច្ចុប្បន្ន ភាគច្រើនជាកីឡាករចូលសញ្ជាតិ។ លោក Hajime Moriyasu បានលើកឡើងមុនពួកគេជួបគ្នា ក្នុងពូល C នៃជុំទីបីនៃការប្រកួតជម្រុះ World Cup ឆ្នាំ 2026 នៅតំបន់អាស៊ី។

បច្ចុប្បន្ន ជប៉ុន កំពុងឈរកំពូលតារាងពូល C ដោយមាន ១០ពិន្ទុ មាន ៥ពិន្ទុនាំមុខក្រុមទាំង ៣ ដែលតាមពីក្រោយពួកគេ គឺ អារ៉ាប៊ីសាអូឌីត អូស្ត្រាលី និងបារ៉ែន។ ចាប់តាំងពីការប្រកួតជម្រុះជុំទី ២ មក ជប៉ុន បានបង្ហាញភាពខ្លាំងរបស់ពួកគេ ដោយឈ្នះ ៩ប្រកួត ក្នុងចំណោម ១០ ប្រកួតរបស់ពួកគេ ដោយស៊ុតបញ្ចូលទីបាន ៣៩គ្រាប់ និងរបូតវិញតែមួយគ្រាប់គត់។

ក្នុងចំណាត់ថ្នាក់របស់ FIFA Ranking ជប៉ុន កំពុងឈរនៅលេខរៀងទី ១៥ ខណៈ ឥណ្ឌូនេស៊ី ឈរនៅលេខរៀង ១៣០។ ជប៉ុន ក៏បានយកឈ្នះ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-១ ក្នុងការជួបគ្នាចុងក្រោយក្នុងពូល នៃពានរង្វាន់ Asian Cup ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹក Moriyasu មានការប្រុងប្រយ័ត្ន ចំពោះការប្រកួតដ៏ស្វិតស្វាញ នៅពេលដែលពួកគេទៅលេងប្រទេសឥណ្ឌូនេស៊ី នៅ Gelora Bung Karno នៅល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា ក្នុងប្រកួតទី៥ នៃវគ្គជម្រុះជុំទី ៣ ។

លោក Moriyasu បាននិយាយនៅពេលប្រទេសជប៉ុន បោះជុំរំផ្តុំហ្វឹកហាត់កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ថា ៖ «ឥណ្ឌូណេស៊ី ពេលនេះ ជាក្រុមដែលខ្លាំង ដែលមិនធ្លាប់មានពីមុនមក កម្លាំងនោះ ត្រូវបានកសាង និងពង្រឹងតាមវិធីផ្សេងៗគ្នាជាច្រើន»។

គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថា ពេលនេះ ឥណ្ឌូណេស៊ី ខ្លាំងជាងមុន

បើតាមគ្រូបង្វឹកវ័យ ៥៦ឆ្នាំរូបនេះ ឥណ្ឌូណេស៊ី មានវប្បធម៌បាល់ទាត់រស់រវើក។ កម្លាំងជម្រើសជាតិបច្ចុប្បន្ន បានមកពីការប្រមូលផ្តុំកីឡាករចូលសញ្ជាតិ ដែលភាគច្រើនជាជនជាតិហូឡង់ ដែលលេងនៅអឺរ៉ុប។ Moriyasu បាននិយាយថា ៖«កីឡាករដែលមានគុណភាពកំពុងបំពេញក្រុមដំបូង ដែលធ្វើឱ្យឥណ្ឌូនេស៊ី ក្លាយជាក្រុមដែលខុសពីមុន និងខ្លាំងជាងមុន។ ឥណ្ឌូណេស៊ី ការពារបានល្អហើយវាយប្រហារបានលឿន»។

គួររំលឹកថា ចាប់តាំងពីឆ្នាំ ២០២២ ចំនួនកីឡាករចូលសញ្ជាតិនៅក្នុងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មាន ១៥នាក់ ហើយទើបតែកើនឡើងដល់ ១៦នាក់ជាមួយនឹងការបន្ថែមខ្សែការពារ Kevin Diks អាយុ ២៨ឆ្នាំ មកពីក្លឹប Copenhagen ។ កត្តាទាំងនេះ បានជួយឲ្យឥណ្ឌូនេស៊ី ឆ្លងផុតវគ្គចែកពូលជាលើកដំបូង ក្នុងព្រឹត្តិការណ៍ Asian Cup 2023 នឹងឈានចូលវគ្គជម្រុះទីបីនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ជាលើកដំបូង និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងនៅ AFC U23 Championship 2024។

ចាប់តាំងពីចាប់ផ្តើមការប្រកួតជម្រុះលើកទី៣មក ក្រុមជម្រើសដំបូងរបស់ប្រទេសឥណ្ឌូណេស៊ី តែងតែមានកីឡាករចូលសញ្ជាតិ ពី ៨ ទៅ ៩ នាក់ ដែលនាំឱ្យមានការភ្ញាក់ផ្អើរ ជាមួយនឹងលទ្ធផល ស្មើក្រុមអារ៉ាប៊ីសាអូឌីត ១-១, អូស្ត្រាលី ០-០ ហើយស្ទើរតែឈ្នះ បារ៉ែន មុននឹងស្មើ ២-២ នៅម៉ោងបន្ថែម។

ដើម្បីត្រៀមប្រកួតជាមួយជប៉ុន និងអារ៉ាប៊ីសាអូឌីត គ្រូបង្វឹក Shin Tae-yong បានកោះហៅកីឡាករចំនួន ២៨ នាក់ ក្នុងនោះ ១៧ នាក់ដែលលេងនៅបរទេស រួមទាំងកីឡាករចូលសញ្ជាតិ ១៥ នាក់ផងដែរ៕

គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ថា ពេលនេះ ឥណ្ឌូណេស៊ី ខ្លាំងជាងមុន