Close

Apple ត្រៀមចេញលក់ iPhone ពណ៌លឿង ជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Apple ត្រៀមចេញលក់ iPhone ពណ៌លឿង ជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខនេះ Apple ត្រៀមចេញលក់ iPhone ពណ៌លឿង ជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Apple បានបង្ហាញ iPhone ពណ៌បៃតងកាលពីឆ្នាំមុន ជាមួយនឹង iPhone 13 ដោយឡែកនៅពេលនេះ មានព័ត៌មានចចាមអារ៉ាមថ្មីមួយបានបង្ហើបឲ្យដឹងថា Apple ត្រៀមចេញលក់ iPhone 14 ពណ៌លឿង ដែលពុំធ្លាប់មានពីមុនឡើយ។

យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo បានឲ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងត្រៀម iPhone 14 ដែលមានពណ៌លឿងសម្រាប់ចេញលក់នៅចន្លោះខែមីនា ដល់ឧសភា។

ពាក់ព័ន្ធនឹងព័ត៌មាននេះផងដែរ សារព័ត៌មានអាមេរិក Mac Rumors និង 9to5 Mac បានចេញផ្សាយព្រមគ្នាថា iPhone 14 ពណ៌លឿងអាចនឹងបង្ហាញខ្លួនចាប់ពីសប្តាហ៍ក្រោយទៅ ខណៈដែលវាត្រូវបាន Apple ត្រៀមទុកតាំងពីប្រកាសបង្ហាញ iPhone 13 ពណ៌បៃតងម្ល៉េះ។

ត្បិតតែសារព័ត៌មានធំទាំងនេះទទួលបានព័ត៌មានអំពី iPhone 14 ពណ៌លឿងតាមរយៈប្រភពច្បាស់ការណ៍ក្ដី ប៉ុន្តែគេនៅតែមិនដឹងអំពីតម្លៃ និងប្រទេសដែលត្រូវចេញលក់នោះទេ ពោលគឺបានដឹងត្រឹមតែថា វានឹងមានពីរម៉ូដែលគឺ iPhone 14 និង iPhone 14 Plus (ពណ៌លឿង)៕

អត្ថបទទាក់ទង