Close

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ «ចាត់វិធានការដើម្បីការពារអាយុជីវិត» ក្រោយកូវីដ-១៩ ផ្ទុះឡើង ម្ដងទៀត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ «ចាត់វិធានការដើម្បីការពារអាយុជីវិត» ក្រោយកូវីដ-១៩ ផ្ទុះឡើង ម្ដងទៀត ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ «ចាត់វិធានការដើម្បីការពារអាយុជីវិត» ក្រោយកូវីដ-១៩ ផ្ទុះឡើង ម្ដងទៀត

ប៉េកាំង៖ ថ្លែងនៅក្នុងសុន្ទរកថា ជាសាធារណៈលើកដំបូងស្តីពីជំងឺកូវីដ-១៩ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវ និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធ «ចាត់វិធានការដើម្បីការពារអាយុជីវិត» ស្របពេលដែលបច្ចុប្បន្នេះ តួលេខអ្នកស្លាប់មានរហូតដល់ ១លាននាក់ និងឆ្លងជាង ៥ពាន់នាក់ ក្នុងរយ:មួយថ្ងៃ ដោយសារកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចេញផ្សាយនៅថ្ងៃចន្ទម្សិលមិញនេះថា នៅក្នុងខែធ្នូនេះ រដ្ឋាភិបាលចិនបានបន្ធូរបន្ថយវិធានការទប់ស្កាត់យ៉ាងខ្លាំង ប៉ុន្តែសុន្ទរកថាថ្មីរបស់លោកប្រធានាធិបតីបានជំរុញឱ្យមន្ត្រីជំនាញ យកចិត្តទុកដាក់ទៅលើការការពារអាយុជីវិតរបស់មនុស្ស។

លោក ស៊ី ជីនពីង បានថ្លែងថា «នាពេលបច្ចុប្បន្ននេះ ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានភាពថ្មី និងភារកិច្ចថ្មី…»។

ចិនជាប្រទេសមួយដែលត្រូវបានពិភពលោកស្គាល់ថា បានផ្ដាច់ខ្លួនចេញពីគេពីឯង នៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាល ឥឡូវនេះកំពុងជួបប្រទះនឹងការកើនឡើងនៃការឆ្លងដ៏ធំបំផុតរបស់ភពផែនដី បន្ទាប់ពីបានលុបចោលការរឹតបន្តឹងភ្លាមៗដែលបានវាយលុកសេដ្ឋកិច្ច។

គួរបញ្ជាក់ផងដែរថា តាមការសិក្សាបានប៉ាន់ប្រមាណថា មនុស្សប្រហែល១លាននាក់អាចស្លាប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលកន្លែងសង្គ្រោះបន្ទាន់ កំពុងជួបភាពតានតឹងដោយលំហូរនៃអ្នកជំងឺវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង៕

អត្ថបទទាក់ទង