Close

ក្រុមបាល់ទះខេត្តព្រៃវែង ប៉ះ រាជធានីភ្នំពេញ ដណ្ដើមមេដាយមាស កីឡាជាតិលើកទី៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កីឡា
ក្រុមបាល់ទះខេត្តព្រៃវែង ប៉ះ រាជធានីភ្នំពេញ ដណ្ដើមមេដាយមាស កីឡាជាតិលើកទី៤ ក្រុមបាល់ទះខេត្តព្រៃវែង ប៉ះ រាជធានីភ្នំពេញ ដណ្ដើមមេដាយមាស កីឡាជាតិលើកទី៤

បន្ទាប់ពីការប្រកួតជាច្រើនថ្ងៃ នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស ការប្រកួតកីឡាជាតិលើកទី៤ ប្រភេទកីឡាបាល់ទះក្នុងសាល (ផ្នែកនារី និងផ្នែកបុរស) ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។

ក្នុងនោះ សម្រាប់វិញ្ញាសារបាល់ទះក្នុងសាល ផ្នែកបុរស រាជធានីភ្នំពេញ ត្រូវប៉ះ ជាមួយក្រុមបាល់ទះខេត្តព្រៃវែង ដើម្បីដណ្ដើមមេដាយមាស ខណៈខេត្តឧត្តរមានជ័យ ត្រូវប៉ះជាមួយ ក្រសួងមហាផ្ទៃ ដណ្ដើមមេដាយសំរិទ្ធ។

ក្រុមបាល់ទះខេត្តព្រៃវែង ប៉ះ រាជធានីភ្នំពេញ ដណ្ដើមមេដាយមាស កីឡាជាតិលើកទី៤

ចំណែកវិញ្ញាសារបាល់ទះក្នុងសាល ផ្នែកនារីវិញ បានបញ្ចប់ហើយ ដោយក្រុមបាល់ទះខេតពោធិ៍សាត់ ដណ្ដើមបានមេដាយមាស បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទះខេត្តកណ្ដាល នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១សិត ខណៈខេត្តកំពង់ឆ្នាំ ឈ្នះមេដាយសំរិទ្ធ ។

គួរបញ្ជាក់ថា ការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង ៧៖៣០នាទីព្រឹក រហូតដល់ល្ងាច នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក៕

ក្រុមបាល់ទះខេត្តព្រៃវែង ប៉ះ រាជធានីភ្នំពេញ ដណ្ដើមមេដាយមាស កីឡាជាតិលើកទី៤