Close

ស្មាតហ្វូនប្រភេទអេក្រង់បត់ Foldable Phone ដំបូងបំផុតរបស់ OnePlus នឹងបង្ហាញខ្លួននៅឆមាសទី២ ឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ស្មាតហ្វូនប្រភេទអេក្រង់បត់ Foldable Phone ដំបូងបំផុតរបស់ OnePlus នឹងបង្ហាញខ្លួននៅឆមាសទី២ ឆ្នាំនេះ ស្មាតហ្វូនប្រភេទអេក្រង់បត់ Foldable Phone ដំបូងបំផុតរបស់ OnePlus នឹងបង្ហាញខ្លួននៅឆមាសទី២ ឆ្នាំនេះ

បរទេស ៖ ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក OnePlus បានប្រកាសឈានជើងចូលទីផ្សារស្មាតហ្វូនអេក្រង់បត់ប្រភេទ Foldable Phone ជាផ្លូវការ ដោយស្មាតហ្វូនដំបូងនឹងបង្ហាញខ្លួននៅដើមឆមាសទី២ឆ្នាំនេះ។

លោក Kinder Liu ជាប្រធាន និងជាអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន OnePlus បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូន Foldable Phone នឹងបង្ហាញខ្លួនពោរពេញឲ្យសមត្ថភាព និងបទពិសោធន៍ដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះ OnePlus បានយល់ច្បាស់អំពីតម្រូវការរបស់អ្នកប្រើប្រាស់។

ចំពោះរូបរាង និងការរចនាយ៉ាងណានោះ គេនៅមិនទាន់ដឹងទេ ប៉ុន្តែវាអាចនឹងមានទម្រង់ស្រដៀងគ្នាខ្លះទៅនឹង Galaxy Z Flip និង Fold របស់ក្រុមហ៊ុន Samsung ឬដូចគ្នាទៅនឹង Oppo Find N 2។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីផ្សារស្មាតហ្វូនអេក្រង់បត់ Foldable Phone ត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Samsung ខណៈក្រុមហ៊ុនចិន ដូចជា Oppo, Huawei និងក្រុមហ៊ុនមួយចំនួនទៀតកំពុងពង្រីកទីផ្សារដើម្បីប្រជែង Samsung៕

អត្ថបទទាក់ទង