Close

ក្រុមហ៊ុន Toyota ទទួលបានកំណត់ត្រាទិន្នផលខ្ពស់នៅក្នុងខែវិច្ឆិកា ប៉ុន្តែនៅតែបន្តកង្វះខាតបន្ទះឈីប

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Toyota ទទួលបានកំណត់ត្រាទិន្នផលខ្ពស់នៅក្នុងខែវិច្ឆិកា ប៉ុន្តែនៅតែបន្តកង្វះខាតបន្ទះឈីប ក្រុមហ៊ុន Toyota ទទួលបានកំណត់ត្រាទិន្នផលខ្ពស់នៅក្នុងខែវិច្ឆិកា ប៉ុន្តែនៅតែបន្តកង្វះខាតបន្ទះឈីប

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ទិន្នផលជាសកលរបស់ខ្លួនបានឈាន ដល់ កំណត់ត្រាមួយសម្រាប់ខែវិច្ឆិកា ដោយសារតែមានតម្រូវការនៃការប្រើប្រាស់ខ្ពស់ បើទោះបីជាភាពមិនច្បាស់លាស់នៃសញ្ញាអវិជ្ជមាន នៃកង្វះខាតបន្ទះឈីបជាសលក និងការរីករាលដាលនៃជំងឺកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសចិនក្ដី។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Toyota បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកាកន្លងទៅនេះ មានរថយន្តប្រមាណ ៨៣៣,១០៤គ្រឿងត្រូវបានផលិត ដោយបានកើនឡើង ១,៥ភាគរយបើធៀបទៅនឹងរថយន្តពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំពោះតួលេខនៃការលក់ជាសកលបានកើនឡើង ២,៩ភាគរយ ស្មើនឹង ៧៩៦,៤៨៤គ្រឿង។

ក្រុមហ៊ុនផលិតរថយន្តលំដាប់លេខមួយនៅលើពិភពលោកនេះបានបញ្ជាក់ថា នៅអាមេរិកខាងជើងគឺជាទីផ្សារដែលមាន តម្រូវការ ខ្ពស់សម្រាប់ខែវិច្ឆិកា ខណ:ដែលនៅតំបន់អាស៊ីអាគ្នេហ៍បានជួបប្រទះវិបត្តិកូវីដ-១៩ ដែលរំខានដល់សង្វាក់ផ្គត់ផ្គង់ ហើយ ឧស្សាហកម្មផលិតរថយន្តនៅតែជាប់គាំងដោយសារតែកង្វះខាតបន្ទះឈីប និងគ្រឿងបន្លាស់ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកលមក ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើ ពិភពលោកបានជួបប្រទះនូវវិប

អត្ថបទទាក់ទង