Close

សារធាតុវិទ្យុសកម្មជាច្រើនកំពុងដឹកជញ្ជូនចូលអ៊ុយក្រែនតាមច្រកផែទីក្រុង Odessa

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សារធាតុវិទ្យុសកម្មជាច្រើនកំពុងដឹកជញ្ជូនចូលអ៊ុយក្រែនតាមច្រកផែទីក្រុង Odessa សារធាតុវិទ្យុសកម្មជាច្រើនកំពុងដឹកជញ្ជូនចូលអ៊ុយក្រែនតាមច្រកផែទីក្រុង Odessa

បរទេស​ ៖ កាលពីសប្តាហ៍មុនមានការអះអាងជាច្រើនតាមរយៈបណ្តាញសង្គមដែលត្រូវបានបង្ហាញថា​ សារធាតុវិទ្យុសកម្មប្រភេទ Californium-252 យ៉ាងសន្ធឹកសន្ធាប់បានដឹកជញ្ជូនចូលទៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈច្រកផែសមុទ្រក្នុងទីក្រុង Odessa។

កាលពីថ្ងៃម្សិលមិញនេះផងដែរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសនៃប្រទេសរុស្ស៊ី លោកស្រី Maria Zakharova​ បានធ្វើការអំពាវនាវឲ្យអង្គការអន្តរជាតិនានាគួរតែនាំគ្នាងាកទៅមើលរបាយការណ៍ដែលអះអាងថាអ៊ុយក្រែនពិតជាបាននាំចូលសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់តាមច្រកសមុទ្រខ្មៅពិតមែន។

លោកស្រីអ្នកនាំពាក្យរូបនេះបានសម្ដែងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅក្នុងផែសមុទ្រ​នៃទីក្រុង Odessa និងជាទីតាំងស្ថិតជិតតំបន់ Tranistria ដែលកន្លងមកអ៊ុយក្រែនតែងតែបង្កនូវបញ្ហាតានតឹងនៅក្នុងតំបន់នេះជាប់ជានិច្ច។

គួរឲ្យដឹងដែរថា ប្រព័ន្ធត្រួតពិនិត្យសារធាតុវិទ្យុសកម្មត្រូវបានបិទដំណើរការក្នុងអំឡុងពេលនៃការដឹកជញ្ជូនមកដល់​ ហើយជឿជាក់នាវាដែលដឹកសារធាតុវិទ្យុសកម្មទាំងនោះគឺជានាវារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ Ohio សហរដ្ឋអាមេរិក Frontier Technology Corporation៕

អត្ថបទទាក់ទង