Close

ព្យុះសង្ឃរានៅក្នុងរដ្ឋ Florida សម្លាប់មនុស្ស ១០ នាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ព្យុះសង្ឃរានៅក្នុងរដ្ឋ Florida សម្លាប់មនុស្ស ១០ នាក់ ព្យុះសង្ឃរានៅក្នុងរដ្ឋ Florida សម្លាប់មនុស្ស ១០ នាក់

អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូង ឬព្យុះសង្ឃរា Hurricane Milton ដែលបានបោកបក់ យ៉ាងខ្លាំងលាឡំជាមួយនឹងទឹកភ្លៀង នៅក្នុងរដ្ឋ Florida ប្រទេសសហរដ្ឋអាមេរិក។

ផ្ទះ និងអាជីវកម្មជាង៣ លានគ្មានថាមពលប្រើប្រាស់ បន្ទាប់ពីព្យុះសង្ឃរា Milton បោកបោកយ៉ាងខ្លាំង នៅក្នុង រដ្ឋ Florida ។ ព្យុះដ៏កំណាចនេះ ត្រូវបានគេចាត់ទុកថាជាព្យុះប្រភេទទី3 មានលក្ខណៈគ្រោះថ្នាក់យ៉ាងខ្លាំ បាននាំឱ្យមានការបាក់ដីកាលពីល្ងាចថ្ងៃពុធ នៅក្បែរទីក្រុង Siesta Key ។

ព្យុះសង្ឃរានៅក្នុងរដ្ឋ Florida សម្លាប់មនុស្ស ១០ នាក់

ជាមួយគ្នានោះ ដំបូលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងក្បែឆ្នេរ Tampa Bay Rays ត្រូវបានបំផ្លាញដោយខ្យល់បក់យ៉ាងខ្លាំង។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបាននិយាយថា ព្យុះ Milton បច្ចុប្បន្នកំពុងផ្លាស់ទីទៅភាគឦសាននៃឆ្នេរសមុទ្រ Florida ដែលមានល្បឿន ៧៥ ម៉ាយក្នុងមួយម៉ោង។ ។

អ្នកឧតុនិយមបាននិយាយថា «មានគ្រោះថ្នាក់នៃព្យុះដែលគំរាមកំហែងដល់អាយុជីវិតនៅតាមបណ្តោយឆ្នេរសមុទ្រពីភាគខាងកើតកណ្តាលរដ្ឋផ្លរីដាឆ្ពោះទៅភាគខាងជើងទៅភាគខាងត្បូងនៃហ្សកហ្ស៊ី» ៕

ព្យុះសង្ឃរានៅក្នុងរដ្ឋ Florida សម្លាប់មនុស្ស ១០ នាក់