Close

ព្យុះ Milton ជា «ព្យុះនៃសតវត្សន៍» គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធនេះ

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ព្យុះ Milton ជា «ព្យុះនៃសតវត្សន៍» គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធនេះ ព្យុះ Milton ជា «ព្យុះនៃសតវត្សន៍» គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធនេះ

អាមេរិក៖ ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប៉ូលីសនៅទីក្រុង Tampa រដ្ឋ Florida របស់សហរដ្ឋអាមេរិក បានពណ៌នាព្យុះ Hurricane Milton ថាជា «ព្យុះនៃសតវត្សន៍» មន្ត្រីអាកាសធាតុបានដំឡើងព្យុះនេះ ទៅជាព្យុះប្រភេទទី៥ ដែលមានល្បឿនខ្យល់រហូតដល់ 270km/h។

ក្រោយទទួលបានដំណឹងនេះ អ្នកស្រុកបាននាំគ្នាចាប់ផ្តើមជម្លៀសខ្លួនចេញពីតំបន់នេះ ខណៈដែលប្រធានាធិបតីសហរដ្ឋអាំមេរិក លោក Joe Biden បាននិយាយថា ការធ្វើដូច្នេះគឺជា «បញ្ហានៃជីវិត និងការស្លាប់»

អ្នកស្រុក Tampa ម្នាក់ឈ្មោះ Steve Crist បាននិយាយទៅកាន់ BBC ពេលឡើងលើបង្អួចនៃបន្ទប់វះកាត់ទន្តពេទ្យរបស់ខ្លួន ថា៖ «អ្នករាល់គ្នាបានទៅហើយ ខ្ញុំមិនដែលឃើញវាស្ងាត់យ៉ាងនេះទេ»។

ព្យុះ Milton ជា «ព្យុះនៃសតវត្សន៍» គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធនេះ

អ្នកដែលស្នាក់នៅ ឬមិនព្រមចាកចេញ ត្រូវបានគេថតរូបទុក និងឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់ពេលនៅផ្ទះ ។ តាមការព្យាករណ៍បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ ខ្យល់បក់ខ្លាំង និងព្យុះដែលអាចកើតមានឡើងនៅពេលទឹកផ្លាស់ទីពីឆ្នេរសមុទ្រ ពី 10-15ft (3-4.5m) ។

ព្យុះ Milton គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធ លឿនជាងពីរសប្តាហ៍ បន្ទាប់ពីការមកដល់នៃព្យុះ Hurricane Helene ដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ២២៥ នាក់ស្លាប់នៅទូទាំងរដ្ឋចំនួន ៦៕

ព្យុះ Milton ជា «ព្យុះនៃសតវត្សន៍» គ្រោងនឹងវាយលុកនៅរដ្ឋ Florida នៅយប់ថ្ងៃពុធនេះ