Close

Apple មិនបានបោះបង់ iPhone SE ចោលនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
Apple មិនបានបោះបង់ iPhone SE ចោលនោះទេ Apple មិនបានបោះបង់ iPhone SE ចោលនោះទេ

បរទេស : កាលពីដើមឆ្នាំកន្លងមកនេះ មានព័ត៌មានជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Apple បានសម្រេចឈប់ផលិត iPhone SE ប៉ុន្តែនៅពេលនេះ ប្រភពច្បាស់ការណ៍មួយបានអះអាងថា Apple នៅតែផលិត iPhone ដដែល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឲ្យដឹងថា Apple បានកែសម្រួល iPhone 14 មកជា iPhone SE ជំនាន់ថ្មី។

លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បី បានអះអាងថា iPhone SE ថ្មីនេះនឹងក្លាយជា iPhone SE ដំបូងគេដែលប្រើប្រាស់អេក្រង់ប្រភេទ OLED មានទំហំ ៦.១អ៊ីង និងផលិតដោយក្រុមហ៊ុន BOE។

ប្រភពដដែលបានបន្តទៀតថា ក្រុមហ៊ុន  Apple នឹងចាប់ផ្តើមសង្វាក់ផលិតកម្ម iPhone SE នៅពាក់កណ្ដាលឆ្នាំ២០២៤ ប៉ុន្តែមិនបានបញ្ជាក់ថា វានឹងចេញលក់នៅក្នុងឆ្នាំ២០២៤ ឬត្រូវពន្យារដល់ឆ្នាំ២០២៥ នោះទេ៕

អត្ថបទទាក់ទង