Close

សិង្ហបុរី បញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន៨គ្រឿងទៀតពីអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សិង្ហបុរី បញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន៨គ្រឿងទៀតពីអាមេរិក សិង្ហបុរី បញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន៨គ្រឿងទៀតពីអាមេរិក

បរទេស៖កាលពីថ្ងៃម្សិលមិញនេះ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសក្នុងការបញ្ជាទិញយន្តហោះចម្បាំងថ្មីប្រភេទ F-35B ចំនួន៨គ្រឿងបន្ថែមទៀតពីក្រុមហ៊ុនអាមេរិក Lockheed Martin។

តាមផែនការយន្តហោះចម្បាំងទាំងនោះនឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅត្រឹមដំណាច់ឆ្នាំនេះដែលនឹងធ្វើឲ្យកងកម្លាំងកងទ័ពអាកាសសិង្ហបុរីមានយន្តហោះ F-35B ចំនួនទៅដល់១២គ្រឿង។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពីការវិភាគរួចរាល់តាមដំណាក់កាលហើយវាក៏ជាតំរូវការជាក់ស្តែងរបស់វិស័យការពារជាតិរបស់សិង្ហបុរីផង។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២០ក្រសួងការបរទេសអាមេរិកបានអនុម័តសំណើររបស់រដ្ឋាភិបាលសិង្ហបុរីក្នុងការបញ្ជាទិញ F-35B ចំនួន៤គ្រឿងដែលនៅក្នុងកុងត្រានោះសិង្ហបុរីមានសិទ្ធក្នុងការបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះចំនួន៨គ្រឿងបន្ថែមទៀត។

យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិសិង្ហបុរីបានឲ្យដឹងថា កងកម្លាំងទ័ពអាកាសសិង្ហបុរីមានផែនការក្នុងការជំនួសឲ្យបានទាំងអស់នូវយន្តហោះចម្បាំង F-16 ដែលបច្ចុប្បន្នមានសរុប៦០គ្រឿង ហើយត្រៀមនឹងដាក់ឲ្យចូលនិវត្តនៅដើមឆ្នាំ២០៣០ខាងមុខនេះហើយ៕

អត្ថបទទាក់ទង