Close

ប្រេស៊ីលមិនខ្វល់ការទាមទាររបស់អាមេរិកជុំវិញបញ្ហានាវាចម្បាំងអ៊ីរ៉ង់២គ្រឿង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រេស៊ីលមិនខ្វល់ការទាមទាររបស់អាមេរិកជុំវិញបញ្ហានាវាចម្បាំងអ៊ីរ៉ង់២គ្រឿង ប្រេស៊ីលមិនខ្វល់ការទាមទាររបស់អាមេរិកជុំវិញបញ្ហានាវាចម្បាំងអ៊ីរ៉ង់២គ្រឿង

បរទេស​ ៖ ទោះបីជាមានការព្រមាន​ និងការដាក់សំពាធពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្តី​ ប៉ុន្តែរដ្ឋាភិបាលនៃប្រទេសប្រេស៊ីលនៅតែធ្វើការសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យនាវាចម្បាំងចំនួន២គ្រឿងរបស់ប្រទេសអ៊ីរ៉ង់សុំចូលចតនៅក្នុងផែនៃរដ្ឋធានីរបស់ខ្លួនដដែល។

គេមើលឃើញថា​ នាវាចម្បាំងរបស់អ៊ីរ៉ង់ដែលមានដូចជា IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio នឹងបន្តមានវត្តមាននៅទីនោះរហូតដល់ថ្ងៃទី៤​ ខែមីនាមុនពេលពួកគេត្រូវធ្វើដំណើរបន្តទៅកាន់ព្រែកជីកប៉ាណាម៉ាដែលពុះចែករវាងទ្វីបអាមេរិក។

គួរឲ្យដឹងដែរថា ការសម្រេចចិត្តរបស់ប្រេស៊ីលបានធ្វើឡើងទាំងដែលបានទទួលការព្រមាន​ និងការដាក់សំពាធដោយផ្ទាល់ពីអាមេរិកតាមរយៈអគ្គរដ្ឋទូតអាមេរិក​​ Elizabeth Bagley ប្រចាំនៅប្រទេសប្រេស៊ីល​ ហើយក្នុងនោះលោកស្រីធ្លាប់បញ្ជាក់ថា​ ប្រសិនបើប្រេស៊ីលអនុញ្ញាតនោះ​ វានឹងក្លាយទៅជាសកម្មភាពដែលជួយសម្របសម្រួលជំនួញបែបខុសច្បាប់​ ក៏ជាសកម្មភាពដែលជួយគាំទ្រដល់សកម្មភាពរបស់ក្រុមភេវរកម្មទៀតផង។

អាមេរិក​ និងអ៊ីរ៉ង់គឺជាគូជម្លោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយគិតចាប់តាំងតែពីសម័យបដិវត្តរដ្ឋអ៊ីស្លាមឆ្នាំ១៩៧៩​ ដែលក្នុងនោះបញ្ហាជាច្រើនបានក្លាយទៅជាចំណាប់ខ្មាំងរវាងប្រទេសទាំងពីររួមមានទាំងជំនួញពាណិជ្ជកម្មប្រេង​ ជាពិសេសគឺថាមពល​ និងកម្មវិធីអាវុធនុយក្លេអ៊ែរ៕

អត្ថបទទាក់ទង