Close

អង់គ្លេស ឈ្នះ ហ្វាំងឡង់ ខណៈ អាល្លឺម៉ង់ ស្មើ ហូឡង់ ក្នុងការប្រកួត Nation League

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
អង់គ្លេស ឈ្នះ ហ្វាំងឡង់ ខណៈ អាល្លឺម៉ង់ ស្មើ ហូឡង់ ក្នុងការប្រកួត Nation League អង់គ្លេស ឈ្នះ ហ្វាំងឡង់ ខណៈ អាល្លឺម៉ង់ ស្មើ ហូឡង់ ក្នុងការប្រកួត Nation League

ក្រុមតោកំណាចអង់គ្លេស ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន លោក Lee Carsley បានយកឈ្នះ ហ្វាំងឡង់ ២ ទល់នឹង ០ ខណៈក្រុមជម្រើសជាតិអាល្លឺម៉ង់ បានត្រឹមស្មើជាមួយម្ចាស់ផ្ទះ ហូឡង់ ក្នុងលទ្ធផល ២ ទល់នឹង ២ ក្នុងការប្រកួតពានរង្វាន់ UEFA Nation League កាលពីយប់មិញ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Wembley ដែលអាចផ្ទុកអ្នកទស្សនាបាន៩ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះអង់គ្លេស បានយកឈ្នះ ក្រុមជម្រើសជាតិហ្វាំងឡង់ យ៉ាងងាយស្រួលក្នុងលទ្ធផល ២-០។ ២គ្រាប់ទាំង២គ្រាប់របស់អង់គ្លេស រកបានដោយខ្សែប្រយុទ្ធ Harry Kane។ ក្នុងការប្រកួតយប់មិញនេះ គេសង្កេតឃើញថា អង់គ្លេស បានបង្ហាញទម្រង់លេងដ៏ល្អមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកីឡាករទាំងអស់លេងយល់ចិត្តគ្នាខ្លាំងមែនទែន។

អង់គ្លេស ឈ្នះ ហ្វាំងឡង់ ខណៈ អាល្លឺម៉ង់ ស្មើ ហូឡង់ ក្នុងការប្រកួត Nation League

មែនទែនទៅ នេះជ័យជម្នះ ជាលើកទីពីររបស់ពួកគេ ក្រោមការដឹកនាំរបស់អ្នកចាត់ការបណ្ដោះអាសន្ន លោក Lee Carsley បន្ទាប់ពីជ័យជម្នះក្រៅដីលើ អៀរឡង់ កាលពីថ្ងៃសៅរ៍ និងធ្វើឱ្យពួកគេឈរនៅលើកំពូលតារាងជាមួយក្រិច ខណៈពេលដែលការជជែកវែកញែកអំពីលោក Carsley អាចក្លាយជាអ្នកចាត់ការពេញសិទ្ធ បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Gareth Southgate។

ចំណែកការប្រកួតដែលធ្វើឡើងនៅទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ រវាងម្ចាស់ផ្ទះហូឡង់ និងអាល្លឺម៉ង់ បានត្រឹមស្មើគ្នា ក្នុងលទ្ធផល ២-២។ ២គ្រាប់របស់ហូឡង់ រកបានដោយកីឡាករ Reijnders និង Dumfries ខណៈ ២គ្រាប់របស់អាល្លឺម៉ង់ រកបានដោយកីឡាករ Kimmich និង Deniz Undav។

តាមរយៈជ័យជំនះ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ឈរកំពូលតារាង League A Group 3 មាន ៤ពិន្ទុ ស្មើគ្នាជាមួយ ហូឡង់ ខណៈហុងគ្រី និងបូស្នៀ ឈរបាតតារាងមាន១ពិន្ទុ ដូចគ្នា៕

អង់គ្លេស ឈ្នះ ហ្វាំងឡង់ ខណៈ អាល្លឺម៉ង់ ស្មើ ហូឡង់ ក្នុងការប្រកួត Nation League