Close

មន្ត្រីកសិកម្មស្នើកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញ និងកុំប្រើពូជស្រូវវៀតណាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
មន្ត្រីកសិកម្មស្នើកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញ និងកុំប្រើពូជស្រូវវៀតណាម មន្ត្រីកសិកម្មស្នើកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញ និងកុំប្រើពូជស្រូវវៀតណាម

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុកវិញ ព្រោះមានតម្លៃខ្ពស់ និងកុំប្រើពូជស្រូវរបស់ប្រទេសវៀតណាម ។

លោក ឃឹម ហ្វីណង់ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា «ជាធម្មតា ថ្លៃស្រូវ OM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ»

លោកបន្តថា៖« អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ យើងសង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ កំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវOM គឺ ១៤០០៛ ក្នុងមួយគីឡូស្រូវសើម»។

លោកបានស្នើ ឱ្យ កសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជក្នុងស្រុករបស់យើងវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ យើងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។

លោក ឃឹម ហ្វីណង់សង្កត់ធ្ងន់ទៀតថា៖ « ខុសពីការប្រើប្រាស់ពូជរបស់គេ តែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក យើងគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ»៕

មន្ត្រីកសិកម្មស្នើកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញ និងកុំប្រើពូជស្រូវវៀតណាម