Close

Rodrygo បង្ហាញការខកចិត្ត ក្រោយមិនមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ ចុងក្រោយប្រជែងពាន Ballon d’Or

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
Rodrygo បង្ហាញការខកចិត្ត ក្រោយមិនមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ ចុងក្រោយប្រជែងពាន Ballon d’Or Rodrygo បង្ហាញការខកចិត្ត ក្រោយមិនមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ ចុងក្រោយប្រជែងពាន Ballon d’Or

ខ្សែប្រយុទ្ធរបស់ក្រុមអធិរាជស Real Madrid កីឡាករ Rodrygo បាននិយាយថា សមិទ្ធផល និងភាពប្រសប់របស់ខ្លួន អាចនឹងធ្វើឱ្យរូបគេក្លាយជាបេក្ខភាពប្រជែង Ballon d’Or បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះ មិនស្ថិតក្នុងចំណោមកីឡាករទាំង ៣០ ដែលត្រូវបានជ្រើសរើស សម្រាប់ប្រជែងពានរង្វាន់ដ៏មានកិត្យានុភាពនេះ។

កីឡាករវ័យ ២៣ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ១៧គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៩ដង ក្នុងការបង្ហាញខ្លួន ៥១លើក សម្រាប់ក្លឹបកាលពីរដូវកាលមុន។ មិត្តរួមក្រុម របស់ Rodrygo កីឡាករ Vinicius Jr, Jude Bellingham, Dani Carvajal, Federico Valverde, Antonio Rudiger Kylian Mbappe ក៏ដូចជា Toni Kroos ដែលចូលនិវត្តន៍ សុទ្ធតែមានឈ្មោះក្នុងបញ្ជីទាំង៣០នាក់ចុងក្រោយ។

Rodrygo បង្ហាញការខកចិត្ត ក្រោយមិនមានឈ្មោះក្នុងបញ្ជីបេក្ខភាព ៣០នាក់ចុងក្រោយប្រជែងពាន Ballon d'Or

ជុំវិញបញ្ហានេះ Rodrygo បានប្រាប់កាសែត ESPN ថា ៖« ខ្ញុំពិតជាមានការខកចិត្ត។ ខ្ញុំគិតថា ខ្ញុំសមនឹងទទួលបានវា។ ខ្ញុំមិនចង់មើលងាយកីឡាករ ដែលមានឈ្មោះនៅទីនោះទេ ខ្ញុំគិតថា ពួកគេក៏សមនឹងទទួលបានវាដែរ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមានឈ្មោះក្នុងបេក្ខភាពទាំង៣០នាក់។ វាជាការភ្ញាក់ផ្អើលមួយ ប៉ុន្តែមិនមានអ្វីច្រើនទេ ដែលខ្ញុំអាចធ្វើបាន ដោយសារខ្ញុំ មិនមែនជាអ្នកដែលសម្រេចចិត្តរឿងទាំងនេះ»។

មែនទែនទៅ Rodrygo លេងក្នុងតំណែងជាខ្សែប្រយុទ្ធស្តាំ ប៉ុន្តែក៏អាចលេងនៅខាងឆ្វេង ឬជាខ្សែប្រយុទ្ធកណ្តាលផងដែរ ហើយជារឿយៗរូបគេតែងតែរកបានគ្រាប់បាល់នៅប្រកួតសំខាន់ៗ ពិសេសនៅ UCl។

គួររំលឹកថា កាលពីយប់ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនាវដ្ដីបាល់ទាត់បារាំង LÉQUIPE បានបង្ហាញពីបញ្ជីឈ្មោះបេក្ខភាព សម្រាប់ប្រជែងពានរង្វាន់ Ballon d’Or សម្រាប់រដូវកាល 2023-24។ ពិធីប្រកាសពីអ្នកឈ្នះ និងប្រគល់ពានរង្វាន់ Ballon d’Or ឆ្នាំ 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕

អត្ថបទទាក់ទង