នាយកប្រតិបត្តិរបស់ Man United និយាយថា លោក Ten Hag មានការគាំទ្រពេញទំហឹងពីក្លឹប
នាយកប្រតិបត្តិក្រុម Manchester United លោក Omar Berrada មានប្រសាសន៍ថា អ្នកចាត់ការទូទៅលោក Erik ten Hag មានការគាំទ្រយ៉ាងពេញទំហឹងពីក្លឹប ហើយមានសុទិដ្ឋិនិយមថា ក្លិបនឹងវិលទៅរកភាពខ្លាំងរបស់ខ្លួនឡើងវិញ ។
Man United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ហើយការបរាជ័យក្នុងលទ្ធផល ៣-0 កាលពីថ្ងៃអាទិត្យ ក្រោមថ្វីជើងក្រុម Liverpool បានធ្វើឱ្យពួកគេចាញ់២ប្រកួតជាប់គ្នា ដែលធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី ១៤ ក្នុងតារាងចំណាត់ថ្នាក់ Premier League រដូវកាលនេះ។
លោក Omar Berrada បានប្រាប់អ្នកយកព័ត៌មានមុនការប្រកួតទល់នឹង Liverpool នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ៖«លោក Erik មានការគាំទ្រពេញលេញរបស់យើង។ យើងគិតថា គាត់គឺជាគ្រូបង្វឹកត្រឹមត្រូវ សម្រាប់យើង។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ហើយយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគាត់ ដើម្បីជួយឱ្យទទួលបានលទ្ធផលល្អបំផុតសម្រាប់ក្រុម»។
ពានរង្វាន់លីគកំពូលអង់គ្លេស ចំនួន ២០លើកចុងក្រោយរបស់ Man Utd បានកើតឡើងក្នុងរដូវកាល ២០១២-១៣ ក្នុងយុទ្ធនាការចុងក្រោយរបស់លោក Alex Ferguson ដែលទទួលបន្ទុកជាគ្រូបង្វឹក ហើយខណៈពេលដែលការឈ្នះពានរង្វាន់ Premier League គឺជាគោលដៅចម្បង ដ្បិតខកខានជាយូរមកហើយ។
លោកបានបន្ថែមថា៖ «យើងមិនចង់ឈ្នះ Premier League មួយមុខនោះទេ។ យើងចង់បង្កើតក្រុមដែលមានសមត្ថភាពប្រកួតប្រជែង នៅ Champions League, Premier League និងសម្រាប់ពានរង្វាន់ក្នុងស្រុកជាដើម»៕